វិចារណកថា បងប្អូនអ្នកនាំចូលសូមស្មោះត្រង់ កុំបន្លែបន្លំទំនិញមកពីណាដាក់មកពីនឹងទៅ ! មួយរយៈនេះ មានអ្នករកស៊ីមិនសុចរិតជាច្រើនបានបន្លែបន្លំគ្រប់យ៉ាងតាំងពីគុណភាព ស្លាកយីហោ កែកាលបរិច្ឆេទ ហើយថ្មីៗនេះស្របពេលដែលមាននិន្នាការមិនប្រើប្រាស់ផលិតនាំចូលពីថៃក៏មានអ្នកដែលបន្លែបន្លំនាំចូលមកជាបន្តបន្ទាប់។
វិចារណកថា រាជរដ្ឋាភិបាលបើកឱកាសរើសពលទាហាន៣០០នាក់ ប្អូនៗនិស្សិត និងយុវជន ឱកាសប្រឡូកខ្លួននៅក្នុងខឿនការពារជាតិបានបើកចំហរហើយ ដូច្នេះសូមប្អូនៗរត្រៀមខ្លួនចុះឈ្មោះនិងឆ្លងកាត់ដំណើរការជ្រើសរើសតាមសមត្ថភាព និងតាមជំនាញរបស់ខ្លួន។
វិចារណកថា ៥ ថ្ងៃសម្លាប់មនុស្សដល់ទៅ៣៦នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥គឺនៅតែខ្ពស់ដោយវា បានសម្លាប់ជីវិតមនុស្សដល់ទៅ ៣៦ នាក់ និង របួសធ្ងន់ស្រាលសរុបដល់ទៅ ៦៦នាក់។
វិចារណកថា ព្រោះតែការប្រុងប្រយ័ត្ន អគ្គីភ័យថមថយដល់ជាងពាក់កណ្តាល ប៉ុន្តែត្រូវបន្តយកចិត្តទុកដាក់ ដោយសារតែការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់ក៏ដូចជាចូលរួមបង្ការទាំងអស់គ្នាបូកផ្សំនិងមេឃភ្លៀងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ គ្រោះអគ្គីភ័យដែលកើតមានឡើងនៅកម្ពុជានាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានថមថយដល់ទៅពាក់កណ្តាល។
វិចារណកថា ចូលឆ្នាំខាងមុខ កុំប្រហែសរឿងគ្រោះមហន្តរាយដោយអគ្គីភ័យ ចាប់ពីចុងសប្តាហ៍នេះតទៅពោលគឺថ្ងៃសៅរ៍ទី ១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋទូទាំងប្រទេសនឹងរីករាយសប្បាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្តែក្រៅពីត្រៀមអារម្មណ៍សប្បាយក៏កុំភ្លេចគ្រោះមហន្តរាយផ្សេងៗជាពិសេសគឺគ្រោះអគ្គីភ័យ។
វិចារណកថា ប្អូនៗយុវវ័យគួរនាំគ្នាលេង ល្បែងប្រជាប្រិយរបស់ជាតិ ដើម្បីឲ្យស្គាល់និងដឹងអំពីតម្លៃនៃល្បែងប្រជាប្រិយខ្មែរ ប្អូនៗយុវវ័យគួរតែនាំគ្នាប្រឡូកហើយសប្បាយរីករាយដោយផ្ទាល់នឹងការលេងល្បែងទាំងនេះ។
វិចារណកថា ជាយុវវ័យការចងក្រងគ្នាជួយសង្គមគឺ ពិតជាប្រសើរជាងចងគ្នាជាក្រុមបងធំ! ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះក្រុមយុវជននិងយុវនារីដែលចងក្រងគ្នាជាក្រុមជួយសង្គម ប៉ុន្តែប្រសិនបើពូកគេចង់ក្រងគ្នាជាក្រុមបងធំបង្កបញ្ហានៅក្នុងសង្គមគឺសមត្ថកិច្ចនឹងបង្រ្កាប ។
វិចារណកថា សូមកុំដកដៃ ឫបន្ធូបន្ថយនឹងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គ្រឿងញៀនគួរតែត្រូវបន្តនិងពង្រឹងការប្រយុទ្ធប្រឆាំងនឹងវាឲ្យកាន់តែក្តៅគគុកឡើងបន្ថែមទៀត ពីព្រោះវានៅតែគំរាមកំហែងសង្គមយើងដដែលទោះបីជាសមត្ថកិច្ចនិងអាជ្ញាធរបានកំពុងតែយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធនិងប្រឆាំងនឹងវាក៏ដោយចុះ។
វិចារណកថា ១៨០ប្រទេសគ្មាននរណារួចខ្លួនឡើយ គ្រាន់តែកម្ពុជាយើងធ្ងន់ធ្ងរជាងគេ ក្នុង១៨០ប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកគ្មានប្រទេសណាមួយអាចរួចខ្លួនឡើយពីគោលនយោបាយកំណត់ពន្ធថ្មីចេញថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ គ្រាន់តែថា កម្ពុជាជាប់កំណត់ពន្ធខ្ពស់បំផុតគឺដល់ទៅ៤៩ភាគរយ។
វិចារណកថា អ្នកចង់ទៅលេងផ្លូវថ្មើជើង គួរកុំប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនទៅអី! នៅពេលនេះប្រជាប្រិយភាពនៃផ្លូវថ្មើជើង ដែលអាជ្ញាធរបានរៀបចំ តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំងតាំងពី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥មកនោះ គឺកាន់តែមានការគាំទ្រ ហើយពលរដ្ឋកាន់តែចាប់អារម្មណ៍ ។
វិចារណកថា ខណៈអាកាសធាតុក្តៅខ្លាំង ចូរប្រុងប្រយ័ត្នករណីគ្រោះអគ្គីភ័យ នៅក្នុងខណៈពេលដែលស្ថានភាពអាកាសធាតុ កំពុងតែក្តៅខ្លាំង អគ្កីភ័យបានកើតមានឡើងផ្ទួនៗ ចូរប្រុងប្រយ័ត្ន ពីព្រោះវាក៏ជាប្រភពដែលអាចសម្លាប់ជីវិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។
វិចារណកថា យុវវ័យខ្មែរគួរតែប្រុងប្រៀបខ្លួនឲ្យស្រេចនឹងនិន្នការប្រែប្រួលនៅទស្សវត្សរ៍ក្រោយ យុវវ័យខ្មែរយើងគួរតែខិតខំប្រឹងប្រែងឲ្យលើសពីកម្រិតបន្សាំខ្លួននឹងបច្ចេកវិទ្យា ខណៈដែលក្រុមអ្នកជំនាញនៅលើពិភពលោកបានទស្សទស្សន៍ទាយថា បញ្ញាសិប្បនិម្មិតនឹងដណ្តើមការងារមនុស្សជាច្រើន។
វិចារណកថា ពេលដែលរងគ្រោះបែបនេះមិនមែនជាពេលសើចយំ ហើយបើអាចជួយបានគឺគួរតែជួយ! កម្ពុជាសំណាងជាថ្មីម្តងទៀតដែលមិនបានទទួលផលប៉ះពាល់ដោយសារតែគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដូចនៅមីយ៉ាន់ម៉ា និង ថៃ ប៉ុន្តែនៅក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា ក៏គួរតែជួយគ្នាតាមលទ្ធភាព។
វិចារណកថា មហារីកកើនឡើងខ្លាំងគ្រប់គ្នាគួរតែប្រុងប្រយ័ត្ន! ជំងឺមហារីកត្រូវបានគេអះអាងថា បានកំពុងតែស្ទុះឡើងខ្លាំងបំផុត ដែលវាគឺជាបច្ច័យមួយដែលយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ហើយគួរតែស្រាវជ្រាវរកប្រភពនៃការរីករាលដាលបែបនេះ ។
វិចារណកថា ចង់មានលុយចាយចូលឆ្នាំពេញដៃបន្តិច កុំភ្លេចចាប់ផ្តើមសន្សំពីឥឡូវទៅអោយហើយ ! ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិខ្មែរយើង គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយ ដែលនឹងមកដល់នៅក្នុងថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។
វិចារណកថា ការទទួលទានផ្លែឈើតាមរដូវ ជួយអ្វីខ្លះដល់យើងទាំងអស់គ្នា? ផល្លានុផលនៅក្នុងស្រុកយើងគឺមិនចេះខ្វះទេ គឺបែងចែករដូវគ្នាជាបន្តបន្ទាប់មិនចេះអស់ លើកលែងតែផល្លានុផលខ្លះដែលមានជាប្រចាំដូចជាចេក និង ដូង ជាដើម។ ចុះថាតើវាមានប្រយោជន៍យ៉ាងណានៅក្នុងការអំណត់និងរង់ចាំទទួលទានបណ្តាផល្លានុផលទាំងនេះតាមរដូវ។
វិចារណកថា ពេលបើកបរសូមអង្វរកុំប្រើទូរស័ព្ទ ឬលេងបណ្តាញសង្គមអី! នៅពេលដែលកាន់ចង្កូតយានយន្តមិនថាម៉ូតូឬរថយន្តសូមកុំលេងបណ្តាញសង្គម វាពិតជាគ្រោះថ្នាក់ខ្លួនឯងនិងអ្នកដទៃមែនទែន។
វិចារណកថា កុំចេះតែហ៊ាន ! បើខុសច្បាប់សមត្ថកិច្ចអាចចាប់បានតែមួយប៉ព្រិចភ្នែក រឿងលេងបណ្តាញសង្គមកុំចេះតែហ៊ាន! ប្រសិនបើលេងផ្តេសផ្តាស គឺក៏អាចដាក់ខ្លួនឯងសាកល្បងនឹងការប្រឈមមុខច្បាប់កាន់តែលឿន។
វិចារណកថា កុំចង់ចាយលុយគេ ប្រយ័ត្នមានពិរុទ្ធ ! បុរសម្នាក់ទំនងជាគិតថា ហេងហើយនៅសុខៗស្រាប់តែមានគេវេររទឹកប្រាក់ខ្ទង់លានដុល្លារ ចូលគណនីរបស់ខ្លួន ហើយក៏បានព្យាយាមវេររចេញ និង ចាយវាយ ប៉ុន្តែមិនបានប៉ុន្មានផងក៏ត្រូវបានសមត្ថកិច្ចខ្លួន។
វិចារណកថា កម្មករក្រៅប្រទេសក្រៅពីទៅរកលុយគួរស្វះស្វែងរកចំណេះនិងជំនាញមកអភិវឌ្ឈន៍មុខរបរក្នុងស្រុក កម្មករនិងកម្មការនីដែលបានស្វះស្វែងរកហើយមានឱកាសចេញទៅបំពេញការងារនៅក្រៅប្រទេសមិនថាប្រទេសណាឫប្រទេសណីនោះទេ ក្រៅពីដើម្បីប្រាក់ខែ មានទំនួលខុសត្រូវលើការងារ បើចង់រីកចំរើនបន្ថែមគឺគួរតែខិតខំធ្វើយ៉ាងណាខំប្រឹងក្រេបជញ្ជក់យកចំណេះនិងជំនាញពីក្រៅមកអភិវឌ្ឈន៍ខ្លួន។
វិចារណកថា សង្ឃឹមថា ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននឹងកាន់តែក្តៅគគុកថែមទៀត កំណើននៃការប្រយុទ្ធប្រឆាំងនិងបង្រ្កាបគ្រឿងញៀននៅកម្ពុជាគឺកាន់តែកើនឡើង ហើយនៅក្នុងឆ្នាំ២០២៥នេះសង្ឃឹមថា វានឹងកើនឡើងបន្ថែមទៀត ហើយជាមួយនឹងកំណើននេះយើងសង្ឃឹមថា បញ្ហាវានឹងកាត់បន្ថយពីស្រុកយើង ។
ជំនឿ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ១៥,១២-១៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
ជំនឿ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន ១៥,៩-១១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល