វិចារណកថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរកំពុងតែកើន របាយការណ៍នៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរដែលកម្ពុជាសម្រេចបានកាលពីខែមករា ឆ្នាំ២០២៦ គឺមានតម្លៃសរុប ប្រមាណជាង ១,៤ ពាន់លានដុល្លារ កើនឡើង ៧,២ ភាគរយបើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន។
វិចារណកថា ករណីឃាតកម្មនិងដុតសាកសព៩នាក់នៅកំពង់ចាម គួរមានការសិក្សាស៊ីជម្រៅ ! ករណីអំពើឃាតកម្មដ៏រន្ធត់និងសាហាវកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្មីៗនេះ ក្រៅពីផ្តន្ទាទោសជនដៃដល់ហើយនោះ សង្គមគួរតែសិក្សាស៊ីជម្រៅ និងវិភាគរកហេតុផលពិតប្រាកដ ដើម្បីបង្ការកុំអោយករណីនេះកើតមានឡើងជាថ្មី។
វិចារណកថា ក្រុមអ្នកយកផលិតផលគេមកដាក់ថាទំនិញក្នុងស្រុក គួរពិន័យឲ្យធ្ងន់ធ្ងរ ! នៅពេលនេះដើម្បីឲ្យផលិតកម្មនៅក្នុងស្រុកយើងខ្លាំង ហើយកាន់តែមានគុណភាព យើងជាប្រជាពលរដ្ឋគួរតែជួយគាំទ្រឲ្យបានផុលផុសបន្តទៀត ប៉ុន្តែអ្នកដែលក្លែងបន្លំអ្នកដែលយកផលិតផលគេមកវៃសឺរ៉ាឬក្លែងបន្លំថា ជាផលិតផលនៅក្នុងស្រុកគួរតែត្រូវតែពិន័យនិងដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរ។
វិចារណកថា ១៨នាក់យ៉ាងណាទៅហើយ ! យើងនៅរង់ចាំបងប្អូនជានិច្ច ថ្ងៃសុក្រទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជា ថ្ងៃទី១១៥ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ តើសុខទុក្ខបងប្អូនយ៉ាងណាហើយ យើងទាំងអស់គ្នា នៅតែបន្តរង់ចាំបងប្អូនមកវិញ ហើយនៅតែសង្ឃឹមថា ភាគីថៃនឹងប្រគល់បងប្អូនមកវិញហើយមិនប្រើប្រាស់បងប្អូនជាឈ្នាន់នយោបាយ។
វិចារណកថា កុំផ្តេសផ្តាស សារព័ត៌មានក៏មានក្រមសីលធម៌វិជ្ជាជីវៈដែរ រឿងថ្មីនោះគឺពាក់ព័ន្ធនឹងសកម្មភាពរបស់បុគ្គលមួយចំនួន ដែលប្រើប្រាស់វិជ្ជាជីវៈសារព័ត៌មានទៅប្រពឹត្តិអំពើមិនគប្បីហើយផ្សព្វផ្សាយលើបណ្តាញសង្គម រហូតដល់ក្រសួងព័ត៌មានចេញវិធានការ ជាបន្ទាន់ ដើម្បីរំងាប់ការរិះគន់។
វិចារណកថា រឿងរំដោះអ្នកទោសនៅខេត្តស្វាយរៀងមិនគួរកើតទាល់តែសោះ ! ករណីនារីម្នាក់ធ្វើសកម្មភាពជាមួយនឹងរថយន្តមួយគ្រឿងទៅរំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជារឿងដែលមិនគួរកើតទាល់តែសោះ ហើយករណីនេះគឺជាករណី ដែលបង្ហាញពីចន្លោះប្រហោងផ្នែកសន្តិសុខដែលសមត្ថកិច្ចពាក់ព័ន្ធនានាចាំបាច់ត្រូវតែពង្រឹងឡើងវិញ។
វិចារណកថា មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពគួរតែពង្រឹងស្តង់ដា ឲ្យខ្លាំង! មួយរយៈនេះ មន្រ្តីធំៗក្រសួងសុខាភិបាលពេលខ្លះរហូតដល់រដ្ឋមន្រ្តីបានកំពុងតែចុះពិនិត្យស្តង់ដានានានៅតាមមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាពនានានៅតាមមូលដ្ឋានជាបន្តបន្ទាប់ ដូចនេះ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនានាដែលមានគឺចាំបាច់ត្រូវតែពង្រឹងនិងរៀបចំស្តង់ដា។
វិចារណកថា គេកាន់តែមើលស្រាលយើង ! យើងត្រូវតែប្រឹងនិងអត់ធ្មត់ នៅពេលគេមើលស្រាលយើង ខឹងគេចុះ ប៉ុន្តែកុំប្រទូសសារ៉ាយហើយយកកំហឹងទល់កំហល់ គឺប្រើសតិហើយកែប្រែការឈឺចាប់ឲ្យទៅជាកម្លាំងដើម្បីខិតខំធ្វើឲ្យសម្រេចបានលើសពីគេ ប៉ុន្តែប្រសិនបើយើងខឹងគេ តែមិនខំ ហើយផ្ទុយទៅវិញនៅតែបន្តត្រសុលក្បាលឲ្យគេមើលងាយទៀតនោះ វាគឺជារឿងមួយមិនគួរទាល់តែសោះ។
វិចារណកថា អ្នកក្លែងបន្លំផលិតផលពីប្រទេសដទៃគួរបញ្ឈប់ត្រឹមនេះ! មិនត្រឹមតែនៅផ្សារជាប្រពៃណីនោះទេ សូម្បីតែនៅតាមផ្សារទំនើបដែលមានយីហោ មានកិត្តិនាមមួយចំនួនក៏មានករណីយកទំនិញប្រទេសជិតខាង ដែលវេចខ្ចប់សុទ្ធតែជាអក្សរខ្មែរ ហើយសំខាន់ដាក់អាស័យដ្ឋានខ្មែរ លេខទូរស័ព្ទខ្មែរ ប៉ុន្តែដល់ទៅស្កេនឃ្យូអរកូដ ស្រាប់តែចេញសុទ្ធតែអក្សរផ្សេង។
វិចារណកថា ឧក្រិដ្ឋកម្មតាមអ៊ីនធើណិតគ្មានរបាយការណ៍ ប៉ុន្តែយើងត្រូវតែប្រយ័ត្ន មកដល់ពេលនេះកម្ពុជាគឺជាមូលដ្ឋាននៃឧក្រិដ្ឋជនតាមអ៊ីនធើណិតមួយនៅក្នុងតំបន់ ដែលគេបានចោទប្រកាន់ ខណៈដែលសមត្ថកិច្ចបានកំពុងតែខិតខំបង្រ្កាបជាបន្តបន្ទាប់ ហើយក៏បានឃាត់ខ្លួន និង បានរំដោះជនរងគ្រោះជាច្រើនដែរ។
វិចារណកថា រឿងព្រំដែនជាមួយថៃ បិទក៏បានបើកក៏បាន តែរឿងសំខាន់គឺសន្តិភាព រឿងបិទឬបើកច្រកព្រំដែនដែលមាននៅក្នុងខេត្ត៧ជាមួយនឹងប្រទេសថៃសណ្តូកតាមបណ្តោយព្រំដែនសរុបជាង៨០០ គីឡូម៉ែត្រមិនមែនជារឿងសំខាន់ឡើយនៅពេលនេះ កិច្ចការសំខាន់គឺសន្តិភាព កុំយកលេសនេះលេសនោះ។
វិចារណកថា អ្នកគាស់ផ្ទះលួចសម្ភារៈ សូមជ្រាបអំពីទោសទណ្ឌ ! អ្នកដែលកំពុងតែប្រពឹត្តអំពើផ្តេសផ្តាសដូចជាគាស់ផ្ទះដើម្បីលួចសម្ភារៈ គឺជាអំពើមិនល្អ ហើយប្រសិនបើគេចាប់បាននោះនឹងអាចរងគ្រោះរហូតដល់ទៅជាប់ពន្ធនាគាបាត់បង់សេរីភាព ហើយក៏បាត់បង់សិទ្ធិផ្សេងៗផងដែរ ។
វិចារណកថា ទោះគ្រោះថ្នាក់ចរចារណ៍ថយចុះ តែស្មារតីប្រុងប្រយ័ត្នគឺត្រូវតែមាន គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ១.០៦២នាក់ នៅកម្ពុជាក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ ឃើញថា ថយចុះប្រមាណជា ៨ ភាគរយ ប៉ុន្តែសូមកុំរំភើបនឹងការថយចុះនេះ ហើយគ្រប់គ្នាគួរតែលើកកំពស់ការគោរពច្បាប់ចរាចរណ៍បន្តទៀត ខណៈដែលពេលនេះនៅលើទ្រូងផ្លូវអ្នកដែលល្មើសឃើញមានច្រើន។
វិចារណកថា ព្យុះទី២៥ចេញមកថែមទៀតហើយឥទ្ធិពលមិនធម្មតា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នំា២០២៥ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ហើយព្យុះនេះ កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់វានៅ ចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា។
វិចារណកថា យានយន្តអគ្គិសនីមានច្រើន ប៉ុន្តែបែជាស្ថានីយសាកអាគុយខ្លះមានហើយរើចេញវិញ ! នៅពេលដែលយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួនច្រើននិងកំពុងតែមានកំណើនកើនឡើង ស្ថានីយសាកអាគុយក៏មានច្រើនដែរ ប៉ុន្តែថ្មីៗនេះមានការរអ៊ូរទាំនៅតាមក្រុមពិភាក្សានៅលើបណ្តាញសង្គមខ្លះថា មានកន្លែងខ្លះរើចេញទៅវិញ។
វិចារណកថា រឿងឧក្រិដ្ឋកម្មតាមអនឡាញ យើងកំពុងតែធ្វើបានល្អ សូមបន្តថែមទៀត! រឿងឧក្រិដ្ឋកម្មតាមអនឡាញ ដែលគេបានកំពុងតែប្រឹងលាបពណ៌បន្ថែមដល់កម្ពុជា ប៉ុន្តែកម្ពុជាយើងបានធ្វើយ៉ាងល្អប្រសើរហើយ ដោយជំហររឹងប៉ឹងនិងច្បាស់លាស់។
វិចារណកថា ទោះជាឃើញ ហើយគេបបួល ប៉ុន្តែកុំសាកឲ្យសោះបារីអេឡិចត្រូនិក និង ស៊ីស្យា តាមការផ្សព្វផ្សាយនានា អ្នកលក់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និង ផ្សព្វផ្សាយពីទីកន្លែងជក់ស៊ីស្សា គឺមានជាច្រើនរហូតដល់ទៅប្រមាណជិត ៧០០ គណនីនៅលើបណ្តាញសង្គមនានា តាំងពីហ្វេសបុក តិកកត់ អ៊ិនស្តាក្រាម តេឡេក្រាមជាដើម ប៉ុន្តែសូមកុំរវីរវល់នឹងវា ។
វិចារណកថា អស់តំណែងព្រោះតែប្រើប្រាស់អាវុធ ខុសពេលខុសភារកិច្ច ព្រោះតែប្រើប្រាស់អាវុធខុសពេលខុសតួនាទីនិងភារកិច្ច មន្រ្តីសមត្ថកិច្ចដែលមានឋានៈនិងតួនាទីគួរសមមួយរូបត្រូវបានឃាត់ខ្លួន និង ផ្អាកមុខតំណែង ដូច្នេះវាគឺជាសារមួយបញ្ជាក់ថា អាវុធមិនគួរយកតាមខ្លួន ជាពិសេសពេលចប់ភារកិច្ច។
វិចារណកថា សង្ឃឹមថា ក្រុមគ្រូពេទ្យវ័យក្មេងត្រឡប់ពីបារាំងវិញជាគ្រាប់ពេជ្រសម្រាប់វិស័យសុខាភិបាល គ្រូពេទ្យវ័យក្មេងចំនួន៨០នាក់ត្រូវបានស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានអះអាងថា បានជាប់អាហារូបករណ៍ទៅបន្តហើយបន្ថែមជំនាញផ្នែកវេជ្ជសាស្រ្តពីប្រទេសបារាំង ដូច្នេះយើងខ្ញុំសង្ឃឹមថា នៅពេលដែលរៀនចប់នឹងបានត្រឡប់មកមាតុប្រទេសវិញជាមួយនឹងចំណេះជំនាញដើម្បីជួយពលរដ្ឋខ្មែរគ្រប់រូបដោយមិនរើសអើង ហើយគិតផលប្រយោជនជាធំខ្លាំងពេក។
វិចារណកថា ទំនិញថៃមកពេញធ្នើតាមហាងទំនើបនានាវិញហើយ ទំនិញថៃមួយចំនួនដែលពីមុនបាត់ពីលើធ្នើនៅតាមហាងនិងផ្សារទំនើបមួយចំនួននៅរាជធានីនៅពេលនេះឃើញ វិលមកវិញជាមួយនឹងសំបកវេចខ្ចប់ថ្មី ប៉ុន្តែនៅតែមានអត្តសញ្ញាណជាទំនិញថៃ ដូច្នេះសំខាន់ទិញ ឬមិនទិញគឺនៅលើទឹកចិត្តរបស់យើងទាំងអស់គ្នា។
វិចារណកថា សង្ឃឹមថា វីរៈកងទ័ពយើង១៨រូបនឹងដោះលែងឆាប់ៗនេះ ហើយ ថ្ងៃទី២២ ខែតុលា គឺជាថ្ងៃគម្រប់ទី៨៥ នៃថ្ងៃដែលបងប្អូនវីរកងទ័ព១៨រូបដែលថៃឃាត់ខ្លួនដោយខុសច្បាប់និងយកពួកគេទៅដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លូន។