អាកាសធាតុឥឡូវប្រែប្រួលពិបាកស្មាន ប៉ុន្តែការត្រៀមខ្លួននឹងអាចឲ្យយើងកសាងភាពធន់បានច្រើន
កាលពីចុងសប្តាហ៍កន្លងទៅនេះតំបន់មួយចំនួនមានសេចក្តីរាយការណ៍ថា បានជនលិចផ្លូវដោយសារជំនន់ទឹកភ្លៀង តែនៅខែកក្កដា តទៅបែជាមានការព្យាករណ៍ថានឹងអាចមានកូនរដូវប្រាំង គ្មានភ្លៀង មេឃក្តៅ ដោយសារតែបាតុភូតអាកាសធាតុអែលនីញ៉ូទៅវិញ។
នៅពេលនេះទើបតែនៅដើមខែកក្កដា ស្ថានភាពហាក់មិនទាន់មានការព្រួយបារម្ភដូចជានៅក្នុងការ ព្យាករណ៍នៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាការត្រៀមខ្លួនក៏ជារឿងមួយដែលយើងគួរតែរៀបចំ ដើម្បីកុំអោយបញ្ហាមកដល់យើងមិនដឹងធ្វើអ្វីសោះនោះ ។
នៅក្នុងករណីសំបូរភ្លៀងយើងត្រូវស្វែងរកព័ត៌មានកន្លែងណាដែលសំបូរទីទួលដើម្បីងាយស្រួលបម្លាស់ទីរកទីតាំងសុវត្ថិភាព ឬគេចពីផ្លូវដែលលេចទឹក ប៉ុន្តែដល់ពេលដែលរាំងស្ងួតដូចជាការព្យាករណ៍យើង គួរតែរកប្រភពទឹក។ ក្រៅពីនោះយើងក៏ត្រូវតែសន្សំសំចៃ កុំប្រើទឹកចាក់ឈូរឆរ វាអស់ទឹកច្រើន។
សូមប្រុងប្រយ័ត្ន នៅពេលនេះអ្វីដែលក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសវាជាការចាប់ផ្តើមបោះជំហានចូលបាតុភូតអែលនីញ៉ូ ហើយ។ អាកាសធាតុបែបនេះ គឺក្តៅខ្លាំង មិនសូវមានភ្លៀង ហើយបើមាន គឺព្យុះទឹកជំនន់ បំផ្លិចបំផ្លាញតែម្ត។
នៅក្នុងស្ថានភាពបែបនេះយើងគួរត្រៀមឧបករណ៍ស្តុកទឹកប្រើប្រាស់ ហើយការប្រើប្រាស់ទៀតសោត សូមប្រើប្រាស់នៅក្នងលក្ខខណ្ឌសន្សំសំចៃ ត្រូវប្រុងប្រយ៏ត្នគ្រោះអគ្គីភ័យ ពីព្រោះវាក្តៅខ្លាំង ហើយអាកាសធាតុ ស្ងួតហួតហែង។
ការត្រៀមបម្រុងនេះមិនមែនត្រឹមតែ ១ទៅ២ ខែទៀត យើងគួរតែត្រៀមលក្ខណៈឲ្យបានយូរបន្តិច ពីព្រោះវាក៏អាចនឹងបន្តអូសបន្លាយ រហូតដល់ឆ្នាំក្រោយ។
សូមព្យាយាមតាមដានព័ត៌មានឧតុនិយម និងការព្យាករណ៍អាកាសធាតុផ្លូវការឲ្យប្រចាំ ដើម្បីយើងអាចគ្រប់គ្រង ពេលវេលា គ្រប់គ្រងហានិភ័យដែលអាចនឹងកើតមានដោយមិមានការព្រាងទុក្ខ។
សរុបទៅ ទោះបីនៅដើមខែកក្កដាស្ថានភាពអាកាសធាតុនៅមិនទាន់បង្ហាញសញ្ញារាំងស្ងួតខ្លាំងដូចការព្យាករណ៍ក៏ដោយ ក៏ប្រជាពលរដ្ឋគួរត្រៀមខ្លួនជាមុន ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងពីបាតុភូតអែលនីញ៉ូ។ ការត្រៀមប្រភព និងឧបករណ៍ស្តុកទឹក ការប្រើប្រាស់ទឹកដោយសន្សំសំចៃ ការប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ និងការតាមដានព័ត៌មានឧតុនិយមជាប្រចាំ គឺជាវិធានការសំខាន់សម្រាប់ការពារសុវត្ថិភាព និងការរស់នៅប្រចាំថ្ងៃ។ ការត្រៀមទុកជាមុននឹងជួយឱ្យយើងអាចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាព ទាំងក្នុងករណីជំនន់ទឹកភ្លៀង និងភាពរាំងស្ងួតដែលអាចអូសបន្លាយរហូតដល់ឆ្នាំក្រោយ៕