វប្បធម៌លើកដៃសំពះសុំទោស ជាវប្បធម៌ខ្មែរ ប៉ុន្តែបើខុសច្បាប់គួរតែប្រើច្បាប់ដើម្បីកំណត់ទោស !​

វប្បធម៌ធ្វើខុសហើយលើកដៃសំពះសុំទោស នេះគឺជាឥរិយាបទដ៏ប្រពៃដែលខ្មែរតែងតែទម្លាប់អនុវត្តនៅក្នុងគ្រួសារ សហគមន៍និងសង្គមទូទៅតាំងពីសម័យបុរាណកាលរៀងរហូតមកដល់សម័យបច្ចុប្បន្ន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងករណីខុសឆ្គងលើផ្លូវច្បាប់គឺគួរតែយកច្បាប់ដើម្បីកំណត់ទោស ។

ការលើកដៃសំពះនេះ គឺជាទម្លាប់សម្រាប់អនុវត្តនៅពេលដែលយើងឫនរណាម្នាក់ធ្វើអ្វីខុសបន្តិចបន្តួច ហើយលើកដៃសំពះសុំខមាលទោស ។ នៅក្នុងករណីនរណាម្នាក់ប្រពឹត្តិអំពើខុសធ្ងន់ធ្ងរ ពលរដ្ឋខ្មែរក៏ទម្លាប់អនុវត្តឥរិយាបទបែបនេះដែរ ហើយពលរដ្ឋជាច្រើនក៏ទទួលយកការសំពះសុំទោសនេះដែរ ពីព្រោះវាគឺជាតម្លៃនៃសីលធម៌ តម្លៃនៃការអត់ឱន តម្លៃនៃការអធ្យាស្រ័យ ប៉ុន្តែក្រៅពីនោះបុគ្គលដែលប្រពឹត្ត​កំហុសប្រសិនមានកំណត់ទោសនៅក្នុងផ្លូវច្បាប់ អ្នកប្រពឹត្តគឺនៅតែត្រូវប្រឈមមុខនឹងច្បាប់របស់ប្រទេស បន្ថែម ។

ការលើកដៃសំពះសុំទោស ជាវប្បធម៌ល្អរបស់ខ្មែរ ដែលបង្ហាញពីការទទួលស្គាល់កំហុស ការគោរព និងការសម្របសម្រួលក្នុងសង្គម។ វាអាចជួយកាត់បន្ថយជម្លោះ និងជួយឱ្យភាគីរងគ្រោះទទួលបានការលួងលោមផ្លូវចិត្ត។ ប៉ុន្តែ ប្រសិនបើអំពើនោះជាការរំលោភច្បាប់ ការសុំទោសតែមួយមុខពិតជាមិនអាចជំនួសការទទួលខុសត្រូវតាមផ្លូវច្បាប់ឡើយ។ ពី ព្រោះច្បាប់មានតួនាទីធានាយុត្តិធម៌ ការពារជនរងគ្រោះ និងរក្សាសណ្តាប់ធ្នាប់សង្គម ហើយច្បាប់គឺជាដែនកំណត់នៃសកម្មភាពរបស់មនុស្សម្នាក់ៗ​ ។

នៅក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសជាច្រើន ការសារភាពកំហុស ការសុំទោសដោយស្មោះត្រង់ ឬការសងសំណង អាចត្រូវបានចាត់ទុកជា កត្តាបន្ធូរបន្ថយទោស ប៉ុន្តែមិនមែនមានន័យថា អ្នកប្រព្រឹត្តខុសអាចរួចផុតពីការទទួលទោសទាំងស្រុងនោះទេ ដូចគ្នានេះដែរ ការសំពះក៏វាស្រដៀងគ្នានេះ​។​

វប្បធម៌សំពះសុំទោស គឺជាគុណធម៌របស់សង្គមខ្មែរ ប៉ុន្តែបើមានការបំពានច្បាប់ ការកំណត់ទោសគួរតែធ្វើឡើងតាមច្បាប់។ ការសុំទោសអាចជួយសម្រួល ឬជាកត្តាបន្ធូរបន្ថយទោស ប៉ុន្តែមិនគួរជំនួសយុត្តិធម៌នោះឡើយ។

ការលើកដៃសំពះសុំទោស គឺជាវប្បធម៌ដ៏ល្អផូរផង់ និងជាអត្តសញ្ញាណនៃសង្គមខ្មែរ ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់កំហុស ការគោរពគ្នាទៅវិញទៅមក សីលធម៌ ការអត់ឱន និងការអធ្យាស្រ័យ។ វប្បធម៌នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាភាពសុខដុមរមនា និងការសម្របសម្រួលនៅក្នុងសង្គមខ្មែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វប្បធម៌នៃការសំពះសុំទោស មិនអាចជំនួសគោលការណ៍នៃនីតិរដ្ឋ និងការអនុវត្តច្បាប់បានឡើយ។ នៅពេលមានការប្រព្រឹត្តអំពើល្មើសដែលច្បាប់បានកំណត់ទោស អ្នកប្រព្រឹត្តត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីធានាបាននូវយុត្តិធម៌ចំពោះជនរងគ្រោះ ការការពារផលប្រយោជន៍សាធារណៈ និងការរក្សាសណ្តាប់ធ្នាប់ក្នុងសង្គម។ ការសុំទោសដោយស្មោះត្រង់ និងការសំពះអាចត្រូវបានចាត់ទុកត្រឹមតែជាការបង្ហាញពីវិប្បដិសារី និងជាកត្តាមួយសម្រាប់ការពិចារណាបន្ធូរបន្ថយទោស ប៉ុន្តែមិនគួរត្រូវបានយកមកជំនួសការអនុវត្តយុត្តិធម៌នោះទេ។

សរុបទៅវប្បធម៌សំពះសុំទោស និងការអនុវត្តច្បាប់ គឺជាតម្លៃពីរដែលគួរដើរទន្ទឹមគ្នា ពោលគឺ រក្សានូវគុណធម៌ និងអត្តសញ្ញាណវប្បធម៌ខ្មែរ ប៉ុន្តែដើម្បីបង្ហាញពីគោរពនិងធានានូវគោលការណ៍នៃនីតិរដ្ឋ និងដើម្បីឱ្យសង្គមមានទាំងមេត្តាធម៌ និងយុត្តិធម៌ប្រកបដោយសមធម៌ចំពោះមនុស្សគ្រប់រូប វាចាំបាច់ត្រូវមានការកាត់ទោសតាមច្បាប់ ។

Daily Program

Livesteam thumbnail