ជំនឿ

  • ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥អត្ថបទគម្ពីរ លូកា (៦,២០- ២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

    Sep 18, 2025
    បងប្អូនជាទីគោរព! នៅក្នុងអត្ថបទថ្ងៃនេះតាមលោកលូកា (៦,២០- ២៦) ព្រះយេស៊ូមាន​ព្រះបន្ទូល​អំពី​សុ​ភមង្គល និងអមង្គល។ ការយល់ដឹងរបស់យើង និងព្រះយេស៊ូអំពីសុភមង្គល និងអមង្គលខុស​ប្លែក​ពី​គ្នា​ឆ្ងាយ​ណាស់។ ជាធម្មតាមយើងគិតថាអ្នកមាន​សុភមង្គលជាអ្នកមាន​ឬអ្នកដែលហូប​ឆ្អែត​ឬអ្នកដែល​មាន​គេ​​កោតសរសើរ។ ប៉ុន្តែ​! សម្រាប់ព្រះយេស៊ូ អ្នកដែលជាអ្នកមាន ឬអ្នកដែលបានហូបឆ្អែត នឹង​អ្នក​ដែល​ត្រូវបានគេកោតសរសើរ អ្នកនោះនឹងត្រូវវេទនាហើយ។ តាមព្រះអង្គ អ្នក​ដែល​មាន​សុភមង្គល​​គឺ​អ្នក​ដែលជាជនក្រីក្រខ្សត់ ឬអ្នកដែលកំពុងស្រែកឃ្លាន ឬអ្នកដែលកំពុងយំសោក ឬអ្នកដែលគេស្អប់ និង​ត្មេះ​តិ​ដៀល បង្ខូចឈ្មោះព្រោះតែព្រះអង្គ។ អ្នកនោះនឹងទទួលរង្វាន់ធំនៅស្ថានបរមសុខជាមិនខាន។