ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន១៤,២៣-២៩)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃនេះជាថ្ងៃអាទិត្យទី៦នៅក្នុងរដូវ​ព្រះយេស៊ូមានព្រះជន្ម​រស់​ឡើងវិញ អត្ថបទថ្ងៃនេះមានសំណួរមួយសំខាន់។ ហេតុអ្វីបានជាយើងជាគ្រីស្តបរិស័ទ​ឈ្លោះ​គ្នា​រហូត? ជាសំណួរមួយដែលធ្លាប់ទទួលពីបងប្អូនជាពុទ្ធបរិស័ទនៅប្រទេសខ្មែរ ហេតុ​អ្វីបានជាគ្រីស្ត​បរិ​ស័ទ​​បំបែក​គ្នាជាច្រើនក្រុម? ដូចជាប្រូតេស្តង់ ម៉ូមិន អាវ៉ែនទីស  និងកាតូលិកជាដើម!  ហេតុអ្វី​ពួក​យើ​ង​មិន​ស្រ​ឡា​ញ់​​គ្នា រាប់គ្នាជាបងប្អូននៅក្នុងអង្គព្រះគ្រីស្ត?

នេះ​ជាសំណួរមួយ​ដែលធ្វើឱ្យយើងឈឺចាប់មែន​ទែន​! នៅ​ពេល​ដែលយើងស្រឡាញ់ព្រះយេស៊ូគ្រីស្តយើ​ង​ស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ ​នៅក្នុង​ព្រះយេស៊ូ​គ្រីស្តយើងជារាងកាយតែមួយ ប៉ុន្តែ​ដោយ​សារ​អំនួតរ​បស់​យើង ចិត្តវង្វេងរបស់យើង ទើបយើងអាចយល់​ច្បាស់ពីព្រះបន្ទូលរបស់ព្រះអង្គ! ​ទោះបីយើងមាន​ព្រះ​សហ​​គមន៍​​តែមួយ ជំនឿតែមួយមានសម្តេចប៉ាបតែមួយ ប៉ុន្តែអ្វីដែលជាបំណងរបស់​ទ្រង់គឺចង់ឲ្យយើង​ស្រឡាញ់​គ្នាដូចជាបងប្អូននៅក្នុងជំនឿតែមួយ មិនថាពីដើមរៀង​មកសូម្បីតែកិច្ចការរបស់​ក្រុមគ្រីស្ត​ទូត​យើ​ងឃើញមានការឈ្លោះគ្នាហើយលោកប៉ូល និងលោកប៉េណាដែតទទួល​បេសកកម្មមួយ​ធ្វើជា​អ្នក​កសា​ង​សន្តិភាព។

យើងត្រូវចេះលើកទឹកចិត្តដល់បងប្អូនដែលកំពុងឈ្លោះគ្នា ដោយសា​ររឿងលទ្ធិសាសនា​​ពួក​គាត់​យល់​​ខុសគ្នាអំពីពិធីកាត់ស្បែកតាមបែបប្រពៃណីសាសនាជ្វីស ដែលការកាត់ស្បែកនោះមានន័យថា​កុំឱ្យយើ​ង​គិតដល់អំនួតរបស់យើង។ វិន័យជ្រុលនិយមខ្លះមិនបានធើ្វឲ្យយើងក្លាយជាមនុស្សល្អទេ អ្វីដែលត្រឹម​ត្រូវ​នោះ​គឺ​ត្រូវប្រព្រឹត្តអំពើល្អ ចេះបែងចែកសខ្មៅឲ្យដាច់ឡែកគ្នា ដូចជាពិធីកាត់ស្បែកអញ្ជឹង គឺគ្រាន់តែឲ្យ​យើង​នឹងភ្លកក្នុងដួងចិត្តនោះគ្រប់គ្រាន់ហើយ។

យើងបោះបង់អំនួតរបស់យើងចោល ហើយអនុវត្តតាមវិន័យរបស់ព្រះអង្គនេះគឺជាអ្វីដែលយើងត្រូវតែអនុ វត្ត។ សុំព្រះវិញ្ញណដ៏វិសុទ្ធណែនាំយើងតាមផ្លូវត្រឹមត្រូវ ប៉ុន្មានថ្ងៃទៀតយើងនឹងប្រារព្ធពិធីបុណ្យឱឡារិត គឺព្រះវិញ្ញណ ដ៏វិសុទ្ធយាងមកសន្ធិតលើក្រុមគ្រីស្តទូត ហើយយើងត្រូវតែទទួលព្រះវិញ្ញាណរបស់ព្រះជា ម្ចាស់សារជាថ្មីម្តងទៀត។ សូម​ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់យាងមកលើព្រះរាជណាចក្រ កម្ពុជា ឱ្យយើងទាំងអស់គ្នាដែលជាគ្រីស្តបរិស័ទជឿលើព្រះយេស៊ូរាប់គ្នាជាបងប្អូន។

ថ្ងៃនេះសុំឱ្យបងប្អូនទាក់ទងនឹងបងប្អូនដែលជាប្រូតេស្តង់ ម៉ូមិន អាវ៉ែនទីស   ដោយផ្ញើសារលើទឹកចិត្តពួក គាត់។ ថ្ងៃអាទិត្យនេះជាថ្ងៃដែលយើងគោរពព្រះជាម្ចាស់ទាំងអស់គ្នា នៅប្រទេសខ្មែរទាំងមូល ពេល​ដែល​ខ្ញុំ​ធ្វើដំណើរមានគ្រីស្តបរិស័ទទាំងអ្នកមានទាំងអ្នកក្រ ទាំងខ្មែរទាំងបរទេសដែលធ្វើដំណើរទៅកាន់​ព្រះវិ​ហារ​ដើម្បីថ្វាយបង្គំដល់ព្រះជាម្ចាស់ ហើយថ្ងៃនឹងយើងត្រូវតែគោរពព្រះវិញ្ញាណដ៏វិសុទ្ធដោយចិត្ត​តែ​មួយ​ដោយ​សារយើងមានព្រះយេស៊ូគ្រីស្តព្រះអង្គតែមួយគត់ យើងត្រូវតែរាប់គ្នាជាព្រះសហគមន៍តែមួយ៕

Daily Program

Livesteam thumbnail