បងប្អូនជាទីស្រឡាញ់ នៅថ្ងៃសៅរ៍នេះ តាមសន្តលូកា ២១, ៣៤- ៣៦ព្រះយេស៊ូមានព្រះបន្ទូលថា ចូលប្រុងប្រយ័ត្ន កុំវក់វីនិងជីវិតរស់នៅជាប់និងគ្រឿងស្រវឹង គ្រឿងញៀននិងអបាយមុខទាំងឡាយដែលធ្វើឲ្យជីវិតរបស់យើងវក់វីនៅក្នុងផែនដីនេះ។ ហេតុអ្វីបានជាព្រះយេស៊ូត្រូវតែរំលឹក នឹងដាស់តឿនយើង? ព្រោះព្រះយេស៊ូមកក្នុងលោកនេះ ដ្បិតព្រះអង្គស្រឡាញ់យើង។ ព្រះអង្គស្គាល់យើងដែលជាអ្នកបាប ជាអ្នកទន់ខ្សោយ។ ដូច្នេះព្រះជាម្ចាស់មិនចង់ឲ្យមនុស្សបាត់បង់ជីវិតដោយរស់នៅជាប់ចិត្តនៅក្នុងដំណើរលោកនេះ ដែលយកទ្រព្យសម្បត្តិ យកមុខមាត់ជាធំ។ ព្រះយេស៊ូចង់ឲ្យយើងមើលឃើញព្រះជាម្ចាស់ដែលបានបង្កើតយើងនិងប្រទានជីវិតឲ្យយើង ឲ្យយើងមានសេចក្តីសុខជាមួយព្រះអង្គអស់កាលជានិច្ច។