ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន១៤,១-៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទដំណឹងល្អនៅក្នុងថ្ងៃនេះទីមួយព្រះយេស៊ូមានព្រះបន្ទូលថា កុំរន្ធត់ចិត្តធ្វើអ្វីអ្នករាល់​គ្នា​ជឿ​លើ​ព្រះជាម្ចាស់ ហើយសុំជឿលើខ្ញុំផង។ មានកិរិយាសព្ទមួយដែលបងប្អូនត្រូវចាំ និងយកចិត្តទុក​ដាក់​គឺ”ជឿ” ហើយជឿលើអ្នកណាគឺជឿលើព្រះជាម្ចាស់!។

ហេតុអ្វីបានជាគ្រីស្តបរិស័ទត្រូវជឿលើព្រះជាម្ចាស់? តាមជំនឿរបស់យើង យើងជឿថាព្រះជាម្ចាស់ជាព្រះ អាទិ៍ករ ជាព្រះដែលបង្កើតអ្វីៗទាំងអស់ គួរសមទាំងជីវិតសត្វនៅលើផែនដីនេះផងដែរ។ ជឿលើ ព្រះជា ម្ចាស់មានន័យថាយើងត្រូវលើជីវិតទាំងស្រុងរបស់យើងទៅក្នុងព្រះហស្តរបស់ ព្រះជាម្ចាស់ដែលជាអ្នក បង្កើត ដែលជាម្ចាស់ជីវិតរបស់យើងផ្ទាល់។

ទុកចិត្តលើព្រះជាម្ចាស់ពីព្រោះព្រះជាម្ចាស់បានបង្កើតអ្វីៗដែលល្អសម្រាប់យើង ព្រះជាម្ចាស់នាំឱ្យមនុស្ស មានយុត្តធម៌ ព្រះជាម្ចាស់នាំឱ្យមនុស្សមានសេចក្តីស្រឡាញ់ ព្រះជាម្ចាស់នាំឱ្យមនុស្សមានសន្តិភាព ព្រះ ជាម្ចាស់នាំឱ្យមនុស្សចេះអត់ទោសឱ្យអ្នកទៅវិញទៅមក ព្រះជាម្ចាស់នាំឱ្យមនុស្សចេះផ្សះផ្សារគ្នារវាង ប្រទេស​មួយ និងប្រទេសមួយ រវាងអ្នកដែលស្អប់គ្នាឱ្យជានានឹងគ្នាវិញ។

ហេតុនេះយើងត្រូវតែទុកចិត្ត១០០ភាគរយទៅលើព្រះជាម្ចាស់គ្រប់ការងារទាំងអស់ដែលយើងធ្វើ គឺព្រះ​ជាម្ចាស់​ជាអ្នកបំភ្លឺដំណើរជីវិតរបស់យើង។ ដូចបងប្អូនសូត្រធម៌ប្រកាសជំនឿ ខ្ញុំជឿលើព្រះជាម្ចាស់​ជា​ព្រះ​បិតា​ដ៏មានឫទ្ធានុភាពសព្វប្រការជាព្រះបង្កើតមេឃ និងដី។ ហេតុនេះបងប្អូនគ្រីស្តបរិស័ទ​សូមបងប្អូន​ទុក​ពេលវេលាសម្រាប់ព្រះជាម្ចាស់ និងសូមឱ្យបងប្អូនស្រឡាញ់ព្រះជាម្ចាស់ឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត​ដើម្បីទទួលអ្វីៗដែលមកពីព្រះអង្គ។

ប៉ុន្តែព្រះយេស៊ូបានប្រាប់ថាកុំរន្ធត់ចិត្តធ្វើអ្វីសូមជឿលើព្រះជាម្ចាស់ហើយសូមជឿលើខ្ញុំផង! មានន័យ​ថា​យើង​ជឿ​លើព្រះយេស៊ូគ្រីស្តជាព្រះបុត្រាដែលកំពុងយាងមក និងព្រះអង្គគង់នៅជាមួយយើងសព្វថ្ងៃ។ ព្រះបិតា ព្រះបុត្រាដែលព្រះអង្គកំពុងតែគង់នៅជាមួយយើងសព្វថ្ងៃ ដោយសារតែសេចក្តី​ស្រឡាញ់​ព្រះជា​ម្ចាស់បានប្រទានព្រះបុត្រាគឺព្រះយេស៊ូគ្រីស្ត ដោយសារតែអំពើបាបបានកាត់ផ្តាច់ព្រះជាម្ចាស់ និង​មនុស្ស​លោក ហេតុនេះព្រះបិតាចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមកនៅក្នុងពិភពលោកនេះដើម្បីផ្សះ​ផ្សារមនុស្ស​លោកឱ្យជានាជាមួយព្រះជាម្ចាស់វិញ។

យើងជឿលើព្រះបិតា យើងជឿលើព្រះបុត្រាដែលជាព្រះសង្គ្រោះ ហើយព្រះអង្គគង់​នៅជា​មួយយើង​សព្វ​ថ្ងៃ​។ ប្រសិនបើយើងអត់មានព្រះអង្គទេ ជីវិតរបស់យើងសព្វថ្ងៃពិតជាឯកកោរ ជីវិតរបស់យ់ង​ប្រៀប​ដូច​ផ្សែង​មិនដឹងហើរទៅខាងណាខាងណីទេ។ ផ្ទុយទៅវិញយើងត្រូវជឿទុកចិត្តលើព្រះបុត្រារបស់ព្រះអង្គ និង​ព្រះយេស៊ូបានរៀបចំអ្វីៗសម្រាប់យើងម្នាក់ៗ។

សូម្បីតែថ្ងៃអនាគតនៅស្ថានបរមសុខនោះក៏ព្រះអង្គបានរៀបចំកន្លែងឱ្យយើងដែរ។ ព្រះយេស៊ូអត់​ចង់​បោះ​បង់យើងចោលរហូតដល់ថ្ងៃចុងក្រោយដែលយើងទៅនៅជាមួយព្រះអង្គវិញផងដែរ។ ព្រះជាម្ចាស់បា​ន​បង្កើតមនុស្ស ហើយព្រះអង្គមិនបោះបង់ចោលយើងជាមនុស្សទេ ព្រះអង្គនៅតែរក្សាការពារយើង ហើយ​ព្រះអង្គក៏ទៅរៀបចំកន្លែង​ឱ្យយើង។

ចំណុចទីបីព្រះយេស៊ូមានព្រះបន្ទូលយ៉ាងច្បាស់នៅក្នុងថ្ងៃនេះសូមបងប្អូនទុកចិត្តមួយរយភាគរយលើព្រះយេស៊ូគឺព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំនឹងហើយជាផ្លូវ ជាសេចក្តីពិត និងជាជីវិតគ្មាន​នរណា​ទៅកាន់ព្រះ​បិតា​បា​នឡើយលើកលែងតែទៅតាមរយៈខ្ញុំ”។ ហេតុនេះយើងទុកចិត្តលើព្រះជាម្ចាស់ព្រះអង្គ\គឺជាផ្លូវ ដែលតែងតែនៅជាមួយយើង និងព្រះអង្គតែងតែបំភ្លឺដំណើរជីវិតរបស់យើងសូឱ្យយើងទុកចិត្តលើព្រះជា ម្ចាស់មួយរយភាគរយ។

សូមឱ្យយើងជឿលើព្រះបិតា! ជឿលើព្រះបុត្រា! និងជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ! ដែលព្រះអង្គតែងតែបំភ្លឺ ដំណើ​រជីវិតរបស់យើងឱ្យយើងមានកម្លាំងឱ្យយើងមានសុភមង្គល ឱ្យយើងមានសេចក្តីសុខសាន្ត និង​ឱ្យ​យើង​ចេះលើកលែងទោសព្រមទាំងឱ្យយើងចេះកសាងសុខសន្តិភាពចំពោះគ្នា និងគ្នាផងដែរ។អាម៉ែន៕

 

Daily Program

Livesteam thumbnail