ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ១៧,១-១១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទបងប្អូនជាទីស្រឡាញ់! នៅក្នុងព្រះបន្ទូលថ្ងៃនេះ ព្រះយេស៊ូអធិដ្ឋានឱ្យក្រុមសាវ័កដើម្បីសូមព្រះបិតាបន្តការថែរក្សាការពារពួកគេ។ ការពារថែរក្សាមានន័យថា មិនគ្រាន់តែផ្លូវកាយ តែព្រះអង្គចង់សំដៅលើការពារថែរក្សាជំនឿរបស់ពួកគេដែរ ដោយសារបន្តិចទៀតព្រះអង្គបាត់ទៅ សាវ័កនឹងមានការភ័យខ្លាច និងបាត់បង់ទំនុកចិត្ត។
នេះជាការអធិដ្ឋានរបស់ព្រះយេស៊ូដែលប្រាប់គេទុកមុន ដើម្បីឱ្យពួកគាត់ដឹងថាព្រះជាម្ចាស់មានសេចក្តីស្រឡាញ់នឹងថែរក្សាសាវ័ក។ ដោយការដឹកនាំល្អ ព្រះអង្គក៏ចង់ឱ្យពួកគាត់រីកចម្រើនខាងជំនឿ ដើម្បីឱ្យចែកចាយជំនឿនេះដល់អ្នកដទៃដែរ។ ព្រះបន្ទូលថ្ងៃនេះព្រះអង្គក៏បានអធិដ្ឋានថា ព្រះបិតាចាត់ព្រះអង្គឱ្យមកក្នុងលោកនេះយ៉ាងណា ព្រះអង្គក៏ចាត់ពួកសាវ័កនោះឱ្យចេញទៅសម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។
ច្នេះពួកសាវ័បន្តិចម្តងៗពួកគាត់ត្រូវការរីកចម្រើននូវជំនឿរបស់ខ្លួន ដើម្បីឱ្យពួកគាត់អាចចេញទៅមានភាពក្លាហានការបន្តបេសកកម្មនេះព្រះអង្គមិនបោះចោលឱ្យពួកគាត់ធ្វើតែឯងទេ។ បន្តិចទៀតយើងបញ្ចប់នៅក្នុងរដូវនេះយើងមានថ្ងៃបុណ្យធំមួយគឺបុណ្យព្រះវិញ្ញាណយាងមក ជាពេលវេលាមួយដែលពួកគាត់ទទួលកម្លាំងព្រះមួយទៀតគឺព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះយេស៊ូមានឈ្មោះមួយមុនព្រះអង្គចាកចេញគឺព្រះដែលជួយការពារ ដើម្បីឱ្យក្រុមសាវ័កនឹងមានកម្លាំងមកពីព្រះវិញ្ញាណដ៏វិសុទ្ធនឹងដឹងថាព្រះជាម្ចាស់ការពារថែរក្សាពួកគេ និងចាត់ពួកគេឱ្យទៅដែរ។
ដូច្នេះពេលព្រះយេស៊ូចាត់សាវ័កឱ្យទៅយ៉ាងណា ព្រះជាម្ចាស់ក៏ចាត់យើងឱ្យទៅយ៉ាងនោះដែរ។ បងប្អូនជាច្រើនដែលទទួលអគ្គសញ្ញាលាបថ្ងាស់ហើយ បងប្អូនទទួលព្រះវិញ្ញាណហើយ បន្តិចទៀតបងប្អូនត្រូវដឹងថា យើងត្រូវទៅបំពេញសកម្មភាពរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តរបស់យើងដែរ យើងផ្តល់សក្ខីភាពអំពីជំនឿសម្រាប់អ្នកដទៃនេះជាសក្ខីភាពដែលព្រះយេស៊ូចាត់សាវ័កទៅយ៉ាងណា ព្រះអង្គក៏ចាត់យើងឱ្យទៅយ៉ាងនោះដែរ។ សូមព្រះអង្គប្រទានកម្លាំងឱ្យបងប្អូនផ្តល់សក្ខីភាពនេះយ៉ាងល្អដោយមានទំនុកចិត្តថា ព្រះជាម្ចាស់នៅជាមួយយើងការពារថែរក្សាជានិច្ច។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕
Daily Program
