ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥អត្ថបទគម្ពីរ ម៉ាថាយ (៥,១៣-១៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង​ឆ័ត្រសិរី

ព្រះបន្ទូលជួយណែនាំយើងនៅក្នុងការរស់នៅបន្តទៀតពីម៉ាថាយ(៥,១៣-១៦) ជាព្រះបន្ទូលទាក់​ទងនឹង​ប្រស្នា​អំពីអំបិលនិងពន្លឺ។ ដូច្នេះអំបិលនិងពន្លឺជានិមិត្តរូបដ៏សំខាន់​មួយដែល​ព្រះយេស៊ូបាន​ណែ​នាំ​យើង​នឹក​​ឃើញនៃការសារៈជីវិតរបស់យើងឱ្យមានប្រសិទ្ធភាព ឱ្យមានកម្លាំងឱ្យមាន​ព្រះបន្ទូលរ​បស់​ព្រះជាម្ចាស់​នៅក្នុងខ្លួន។

អំបិលនៅសម័យបុរាណគឺជាមាសមានតម្លៃមែនទែន រហូតដល់គេឱ្យអំបិលនឹងទៅជាប្រាក់​ខែជា​ពិសេស​ឱ្យពួកទាហានរ៉ូមុំាងនៅសម័យដើម។ ដូច្នេះសារៈសំខាន់នៃអំបិលគឺជួយធ្វើឱ្យជីវិតរបស់​មនុស្សយើង​អាច​រស់​នៅបានយ៉ាងមានអត្ថន័យ។ ដូច្នេះហើយបានជាព្រះយេស៊ូប្រៀបធៀបអំបិលត្រូវតែជាលក្ខណៈ​មួយ​សម្រាប់​គ្រីស្តបរិស័យើងដែរ។ លក្ខណៈនោះគឺជាការរក្សាអំពើល្អកិច្ចការល្អ ជីវិតដែលល្អដែលមាននៅ​ក្នុង​ព្រះ​អម្ចាស់យេស៊ូគ្រីស្តរបស់យើងដែលព្រះអង្គរស់ឡើងវិញហើយ ព្រះអង្គចង់បន្តជីវិតរស់​រើកនេះនៅ​ក្នុង​ជីវិតរបស់យើង។

រឿងមួយទៀតដែលព្រះអង្គប្រៀបធៀបដូចជាពន្លឺ សម័យដើមពន្លឺសំខាន់បច្ចុប្បន្នក៏ដូចគ្នា ប៉ុន្តែសម័យ​មុន​គេ​រកពន្លឺពិបាកណាស់ ពន្លឺដែលគេអាចយកមកប្រើបាននោះគឺចេញពីចង្កៀងឬទៀន ដូច្នេះដើម្បី​ឱ្យ​ចង្កៀ​ង​​មួយអាចភ្លឺបានត្រូវតែមានប្រេងហើយរក្សាទុកនៅកន្លែងដែលខ្ពស់ និងប្រុងប្រយ័ត្នបំផុត ដើម្បី​ឱ្យ​សមាជិក​​ក្នុងផ្ទះអាចមើលឃើញអ្វីៗទាំងអស់ទោះបីនៅពេលយប់។

ទោះបីងឹងតមែនទែនទោះបីពន្លឺតិចតួចក៏ធ្វើឱ្យយើងឃើញអ្វីដែលមាននៅក្នុងផ្ទះដែរ។ ទ្រង់បាន​ប្រៀប​​ធៀបពន្លឺជានិម្មិត្តរូបសម្រាប់យើងជាគ្រីស្តបរិស័ទនៃការរស់នៅក្នុងជីវិតរបស់យើង សព្វ​ថ្ងៃនេះគឺឱ្យ​យើង​រក្សា​ទង្វើល្អរបស់យើង ព្រះបន្ទូលរបស់ព្រះអង្គព្យាយាមចែកចាយព្រះបន្ទូលនឹងទៅអ្នកដទៃដែរ។ ការ​ដែល​យើងឃើញពន្លឺនៅក្នុងទីងងឹតគឺជាសេចក្តីសង្ឃឹមមែនទែនសម្រាប់ជីវិតរបស់មនុស្សដែលនៅឆ្ងាយ​។

ដូចគ្នាដែលជីវិតរបស់យើងត្រូវតែឃើញពន្លឺ ជួនកាលយើងត្រូវតែពន្លត់​ជំនឿរបស់យើ​ងដោយ​សារ​ភាព​ខ្សោះ​ខ្សោយរបស់យើងតែសូមបងប្អូនចាក់ប្រេងនៃព្រះបន្ទូល ចាក់ប្រេងនៃព្រះយេស៊ូគ្រីស្តនៅក្នុងជីវិរបស់​យើងដើម្បីឱ្យយើងអាចបញ្ឆេះពន្លឺហ្នឹងសារជាថ្មីទៀត ដើម្បីជួយមិនគ្រាន់តែសម្រាប់យើងតែសម្រាប់​អ្នក​ដទៃ​ឃើញពន្លែធម៌របស់ព្រះជាម្ចាស់ដូចគ្នានឹងយើងដែរ។

សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន សុំឱ្យបងប្អូនមានភាពប្រៃដូចអំបិល ឱ្យយើង​ជាពន្លឺ​ដែល​ទុក​នៅ​កន្លែ​ង​ខ្ពស់ ដើម្បីជួយបំភ្លឺបងប្អូនឯទៀតៗដែលនៅជុំវិញយើង​ឱ្យស្គាល់ព្រះអម្ចាស់​យេស៊ូ​គ្រីស្ត​ដែលជាព្រះ​សង្រ្គោះ​របស់យើងទាំងអស់គ្នាផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរ​ឱ្យអស់បង​ប្អូន​៕

Daily Program

Livesteam thumbnail