សូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃនេះជាថ្ងៃអាទិត្យទី៦នៅក្នុងរដូវព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អត្ថបទថ្ងៃនេះមានសំណួរមួយសំខាន់។ ហេតុអ្វីបានជាយើងជាគ្រីស្តបរិស័ទឈ្លោះគ្នារហូត? ជាសំណួរមួយដែលធ្លាប់ទទួលពីបងប្អូនជាពុទ្ធបរិស័ទនៅប្រទេសខ្មែរ ហេតុអ្វីបានជាគ្រីស្តបរិស័ទបំបែកគ្នាជាច្រើនក្រុម? ដូចជាប្រូតេស្តង់ ម៉ូមិន អាវ៉ែនទីស និងកាតូលិកជាដើម! ហេតុអ្វីពួកយើងមិនស្រឡាញ់គ្នា រាប់គ្នាជាបងប្អូននៅក្នុងអង្គព្រះគ្រីស្ត?