ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ៥,៤៣-៤៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! ថ្ងៃនេះយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យយើង​ស្រ​ឡា​ញ់​​​​​សូម្បីតែខ្មាំងសត្រូវ។ សព្វថ្ងៃនេះ! ពិភពលោកកំពុងតែមានសង្រ្គាមព្រោះតែខ្វះ​សេចក្តី​ស្រឡា​ញ់! ​ដែល​នាំឱ្យយើងទាស់ទែងគ្នា​។ សង្ឈឹមថាព្រះបន្ទូលថ្ងៃនេះនឹងជួយឱ្យយើងចេះផ្សះផ្សារគ្នាក្រោយពីបានស្តាប់ ជាពិសេ​ស​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ដែលមិនគ្រាន់តែសម្រាប់យើង តែឱ្យយើងចេះចែក​រំលែក​ដល់​​​អ្នក​ដ​ទៃ និងចំពោះព្រះអង្គដែរ។

ព្រះបន្ទូលថ្ងៃនេះនាំឱ្យយើងនឹកដល់ធម៌មេត្តារុណារបស់ព្រះអង្គ ព្រះអង្គមិនរើសអើងនរណាម្នាក់ទេ! ​ព្រះ​អង្គយ៉ាងមកសម្រាប់មនុស្សទាំងអស់ មិនថាជាមនុស្សល្អ ឬអាក្រក់។ ព្រោះព្រះអង្គ​មានព្រះហ​ឫទ័យ​មេត្តា​ករុណា។ សុំឱ្យព្រះបន្ទូលថ្ងៃនេះជួយឱ្យបងប្អូនរៀនពីព្រះអង្គ ហើយធ្វើឱ្យជីវិតរបស់យើង​ប្រហាក់​ប្រហែល​ព្រះអង្គ សុំឱ្យយើងមានចិត្តមេត្តាករុណាលើ​កលែងទោសឱ្យគ្នាទៅវិញទៅមក ​ នេះ​គឺជា​ដំណឹង​ល្អ​ដែលយើងបានទទួលពីព្រះអង្គ នឹងសុំឱ្យយើងមានជីវិតជាសញ្ញាសំគាល់ ជា​សាក្សី​នៃ​សេចក្តី​ស្រ​ឡា​ញ់​របស់ព្រះជាម្ចាស់។

សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន និងសូមឱ្យបងប្អូនមានតែសេចក្តីសុខសាន្ត ហើយចេះ​ចែក​សេច​ក្តី​សុខសាន្តនឹងសម្រាប់បងប្អូនឯទៀតៗផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕

Daily Program

Livesteam thumbnail