ពត៌មាន សន្និសីទអំពីអ៊ុយក្រែនបើកនៅទីក្រុងជីដង់ប្រទេសប៉ូឡូញ ដោយអវត្តមានលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី សន្និសីទប្រចាំឆ្នាំសម្រាប់ការស្ថាបនាអ៊ុយក្រែនឡើងវិញបើកធ្វើឡើងកាលពីថ្ងៃទី២៥ ខែ មិថុនា នៅទីក្រុងជីដង់ ប្រទេសប៉ូឡូញ ដោយអវត្តមានលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ដោយសារហេតុផលនៃភាពតានតឹងជាមួយទីក្រុងវ៉ាសូវី ដោយលោកផ្តល់អាទិភាពក្នុងការស្តារដំណើរការថ្មីឡើងវិញនៃវិស័យថាមពលអ៊ុយក្រែនដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយប្រទេសរុស្ស៊ី។
ពត៌មាន ប្រមុខរដ្ឋស្តីទី បញ្ជាក់ជាថ្មីពីជំហរច្បាស់លាស់របស់កម្ពុជា លើបញ្ហាព្រំដែនជាមួយប្រទេសថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីទីប្រមុខរដ្ឋ បានបញ្ជាក់ជាថ្មីថា វិធីសាស្ត្ររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ គឺតាមរយៈមធ្យោបាយសន្តិវិធី។
ពត៌មាន ថៃមានសិទ្ធិបិទព្រំដែន ប៉ុន្តែត្រូវគោរពបូរណភាពទឹកដី, ប្រសាសន៍ស្តីទីប្រមុខរដ្ឋ ប្រទេសថៃអាចនឹងបិទព្រំដែន និងសាងសង់របងតាមបណ្តោយព្រំដែនក្នុងរយៈពេលយូរប៉ុណ្ណាក៏បានតាមចិត្តចង់ ឱ្យតែការសាងសង់នោះមិនរំលោភចូលមកក្នុងទឹកដីកម្ពុជា។ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីទីប្រមុខរដ្ឋ។
ពត៌មាន កម្ពុជាបញ្ជូនវត្ថុបុរាណខ្មែរចំនួន ១៣៦ មុខ ទៅប្រទេសចិន សម្រាប់ពិព័រណ៍រយៈពេល ៥ ខែ នៅសារមន្ទីរ សានស៊ី (Shanxi) ប្រទេសកម្ពុជាបានបញ្ជូនវត្ថុបុរាណខ្មែរដ៏ប្រណិតចំនួន ១៣៦ មុខ ចាប់តាំងពីសម័យបុរេប្រវត្តិរហូតដល់សម័យក្រោយអង្គរ សម្រាប់ដាក់តាំងពិព័រណ៍រយៈពេលប្រាំខែ នៅសារមន្ទីរ សានស៊ី (Shanxi Museum) ក្នុងប្រទេសចិន។
ពត៌មាន អ្នកនាំពាក្យក្រសួងការងារ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កំពុងមានប្រជាប្រិយភាព អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVET កំពុងមានប្រជាប្រិយភាព ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសិស្សនិស្សិតគ្រប់មជ្ឈដ្ឋាន។
ពត៌មាន អ្នកស្រាវជ្រាវថៃម្នាក់ រិះគន់ការដោះស្រាយរបស់ប្រទេសថៃ ចំពោះជម្លោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាមួយកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចែករំលែក និងសម្តែងការចាប់អារម្មណ៍ចំពោះការវិភាគមួយ ដែលសរសេរដោយសាស្ត្រាចារ្យ Akaraphong Khamkhun ជនជាតិថៃ ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកជំនាញកិច្ចការព្រំដែន ទាក់ទងនឹងជម្លោះលំហសមុទ្រកម្ពុជា-ថៃ ដែលកំពុងបន្តកើតមាន និងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។
ពត៌មាន បុរសដើមកំណើតនៅតំបន់ភ្នំមួយនៅហ្វីលីពីនក្លាយជាអភិបាលព្រះសហគមន៍តំបន់នោះជាលើកដំបូង លោក ស៊ីន ប៊ូស្លីង មេជៀ (Sean Buslig Mejia) ដែលជាបុរសកូនប្រុសអ្នកស្រុកនៅតាបូក (Tabuk)នៅភាគខាងជើងប្រទេសហ្វីលីពីន បានក្លាយជាអភិបាលព្រះសហគមន៍កាតូលិកនៅភូមភាគនោះផ្ទាល់ជាលើកដំបូង។
ពត៌មាន គ្រីស្តបរិស័ទហ្វីលីពីនជួបជុំគ្នានិយាយអំពីចំណងគ្រួសារ គ្រីស្តបរិស័ទដែលជាសមាជិកនៃមូលនិធិពង្រឹងចំណងអាពាហ៍ពិពាហ៍នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេដឹងថា បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅសង្កាត់ម៉ាកាទី ក្នុងទីក្រុងម៉ានីល ដើម្បីជជែក គ្នាអំពី ប្រធានបទមួយគឺ “សេចក្តីស្រឡាញ់លើសពីព្រំដែន៖ ការប្តេជ្ញាចិត្តឡើងវិញ ការបន្តជំនឿ”។
ពត៌មាន កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាមានកិត្តិយសល្បាញល្បី ទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ដែលវាយតម្លៃដោយUS News & World Report កាលពីពេលថ្មីៗកន្លងមកនេះ។
ពត៌មាន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។
ពត៌មាន កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (MRA) អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលគយទូទៅនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតកម្ពុជា-ចិន (AEO MRA)។ សមិទ្ធផលដ៏សំខាន់នេះ មានគោលបំណងបន្តសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ពត៌មាន យុវតីឆ្នើមរបស់កម្ពុជាមួយរូប នាំសំឡេងសហគមន៍ ខ្លួនទៅកាន់ អង្គការសហប្រជាជាតិ ដោយសារតែនាងធំដឹងក្តីនៅក្នុងសហគមន៍ ជាយក្រុងមួយ ដែលធ្លាប់តែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការគ្រប់គ្រងកាកសំណល់មិនបានត្រឹមត្រូវ អំពើហិង្សាក្នុងគ្រួសារ និង កុមារបោះបង់ការសិក្សា យុវតី រីម៉ា តែងតែមានបំណងប្រាថ្នាចង់ក្លាយជាផ្នែកមួយដើម្បីដោះស្រាយបញ្ហាទាំងនេះជូនសហគន៍ខ្លួន។
ពត៌មាន កម្ពុជាទទួលបានចំណូលជាង ៣២៧ លានដុល្លារអាមេរិក ពីការនាំចេញអង្ករក្នុងរយៈពេល ៥ ខែដំបូង យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីថ្ងៃទី០៥ ខែមិថុនា បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៥៦៨,៩១២ តោន ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ដោយទទួលបានចំណូលចំនួន ៣២៧.៤៣ លានដុល្លារអាមេរិក។
ពត៌មាន ក្រុមការងារព្រះសហគមន៍កាតូលិកហ្វីលីពីនជំរុញការការពារកម្មករក្នុងអំឡុងពេលបដិវត្តន៍ AI ក្រុមការងារដែលគាំទ្រដោយព្រះសហគមន៍កាតូលិកនៅហ្វីលីពីន បានស្វាគមន៍សារ ថ្មីរបស់សម្តេចប៉ាប ឡេអូទី១៤ស្តីពីបញ្ញាសិប្បនិម្មិត ហើយបានជំរុញឱ្យព្រះសហគមន៍នៅក្នុងប្រទេសយកចិត្តទុកដាក់លើ ការការពារកាន់តែរឹងមាំសម្រាប់កម្មករដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឌីជីថល។
ពត៌មាន វិទ្យាស្ថានសុខុមាលភាពកាតូលិក ប្រារព្ធខួបបីឆ្នាំនៃបេសកម្មបព្វជាតាបម្រើព្រះសហគមន៍ វិទ្យាស្ថានសុខុមាលភាពជាតិកាតូលិកនៅក្នុងប្រទេសឥណ្ឌាដែលបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារសុខភាពផ្លូវចិត្តកាតូលិក ក្រោមការិយាល័យថែទាំសុខភាពនៃអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌា បានប្រារព្ធខួបបីឆ្នាំនៃបេសកម្មរបស់ក្រុមដូនជីជាបព្វជាតាបម្រើបញ្ហាសុខភាពផ្លូវចិត្។
ពត៌មាន សង្រ្គាមនៅអ៊ីរ៉ង់ មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់រងរបួស បន្ទាប់ពីការវាយ ប្រហារមកលើព្រលានយន្តហោះគុយវ៉ែត កាលពីថ្ងៃទី៣ ខែមិថុនា ក្រសួងការបរទេសគុយវ៉ែត បានប្រកាសថា មនុស្សម្នាក់បានស្លាប់ នៅអំឡុងការវាយប្រហាររបស់អ៊ីរ៉ង់ដែលសំដៅលើរចនាសម្ព័ន្ធស៊ីវិល នៅប្រទេសគុយវ៉ែត មានជាអាទិ៍ព្រលានយន្តហោះអន្តរជាតិ និងស្ថានទូត ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ស្ថានទូតណាត្រូវរងការខូចខាតនោះទេ។
ពត៌មាន សម្តេចប៉ាបឡេអូទី១៤តែងតាំងស្រ្តីម្នាក់ជារដ្ឋមន្រ្តីក្រសួងព័ត៌មានសន្តអាសនៈ សម្តេចប៉ាបឡេអូ ទី១៤ បានតែងតាំងលោកស្រី ម៉ារីយ៉ា ម៉ុនសេរ៉ាត អាល់វ៉ារ៉ាដូ (Maria Montserrat Alvarado)ដែលបច្ចុប្បន្នជាប្រធានផ្នែកប្រតិបត្តិការនៃទីភ្នាក់ងារព័ត៌មានកាតូលិក EWTN News ជារដ្ឋមន្រ្តីក្រសួងព័ត៌មានសន្តអាសនៈ។
ពត៌មាន ប៉េណាំងទទួលស្គាល់ពិធីបុណ្យសន្តីអាណេជាសម្បត្តិបេតិកភណ្ឌអរូបីរបស់រដ្ឋ ពិធីបុណ្យប្រចាំឆ្នាំរបស់ សន្តីអាណេ ( St Anne) នៅ ព្រះវិហារបាស៊ីលីកាខ្នាតតូចនៃសន្តីអាណេ (Minor Basilica of St Anne) ក្នុងទីក្រុង ប៊ូគីត មេតាជេម (Bukit Mertajam ) ភាគពាយ័ព្យនៃប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសម្បត្តិបេតិកភណ្ឌអរូបីប្រចាំរដ្ឋ ប៉េណាំង (Penang) ដែលជារដ្ឋមួយនៅក្នុងប្រទេសម៉ាឡេស៊ី។
ពត៌មាន កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញផលិតផលសាច់គោ និងមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសាច់គោ និងមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។
ពត៌មាន ប្រមុខរដ្ឋស្តីទី មិនមានការយោគយល់ឡើយចំពោះទីតាំងដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីថា នឹងមិនមានការអត់ឱនឡើយចំពោះទីតាំងណាមួយដែលត្រូវ បានប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ក៏ដូចជាបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋទាំងនេះ។
ពត៌មាន រាជរដ្ឋាភិបាលមិនកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដើម្បីពង្រឹងវិស័យការពារជាតិឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់កាលពីព្រឹកថ្ងៃពុធនេះថា រាជរដ្ឋាភិបាលគ្មានផែនការកាត់បន្ថយការចំណាយលើវិស័យអប់រំ និងសុខាភិបាល ដើម្បីយកថវិកាទៅបង្កើនឱ្យវិស័យការពារជាតិឡើយ។