មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមឺនៃ កាលពីថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ បានហៅថា វាជាការព្រមានចំពោះសហរដ្ឋអាម៉េរិក ដោយមានការប្រមូលផ្តុំដ៏ខ្លាំងក្លារបស់អ្នកគាំទ្ររដ្ឋអំណាច ដែលបានចុះតាមដងផ្លូវយ៉ាងសន្ធឹកសន្ធាប់ និងជាការឆ្លើយតបនឹងរលកតវ៉ាដ៏ធំធេង ដែលបានអង្រួនប្រទេសអ៊ីរ៉ង់ ជាង ២ សប្តាហ៍មកហើយ។ រីឯសេតវិមានអាម៉េរិក បានបញ្ជាក់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានសន្យានឹងធ្វើការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ និងបន្ថែមថា ផ្លូវការទូតនៅតែបើកចំហជានិច្ច។