សិល្បករ២៩រូបបង្ហាញស្នាដៃសិល្បៈ៣៦ផ្ទាំងអំពីជំនឿនិងហេតុផលនៅក្នុងពិព័រណ៍មួយនៅវៀតណាម

កម្មវិធីពិព័រណ៍សិល្បៈមួយដែលបង្ហាញស្នាដៃចំនួន ៣៦ ផ្ទាំង របស់សិល្បករ ២៩ រូប ត្រូវបានបើកសម្ពោធនៅមជ្ឈមណ្ឌលសកម្មភាពសាសនា នៅមណ្ឌលសកម្មភាពកាតូលិកទីក្រុងហូជីមិញ កាលពីពេលថ្មីៗនេះ។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសិល្បករកាតូលិក និងអ្នកបង្កើតស្នាដៃសិល្បៈផ្សេងទៀត ដើម្បីស្វែងយល់ពីទំនាក់ទំនងរវាងជំនឿ ហេតុផល និងភាពស្រស់ស្អាតនៅក្នុងសង្គមមនុស្ស។

កម្មវិធីពិព័រណ៍បាន ប្រព្រឹត្តនៅក្នុងរយៈពេល១សប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៦ ។

នៅក្នុងឱកាសនៃការរៀបចំកម្មវិធីតាំងពិពណ៌រូបភាពនោះ លោកអភិបាលចូសេប ប៊យ កុងត្រាច ( Joseph Bui Cong Trac ) បានថ្លែងអំណរគុណដល់សិល្បករទាំងអស់ ដែលបានចែករំលែកស្នាដៃសិល្បៈរបស់ខ្លួន ដែលមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតផ្នែកសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជំនឿ និងសេចក្តីប្រាថ្នារបស់ពួកគេទៀតផង។

លោកមានប្រសាសន៍ថា សូមអរគុណដល់សិល្បករទាំងអស់ ដែលបានរួមចំណែកស្នាដៃរបស់ខ្លួន ដែលប្រៀបបាននឹងចំណេះដឹង ខាងវិញ្ញាណ ដើម្បីឱ្យអ្នកដទៃអាចមើលឃើញមិនត្រឹមតែភាពស្រស់ស្អាតនៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនឿ និងក្តីសុបិនដែលបង្កប់នៅក្នុងស្នាដៃទាំងនោះផងដែរ។

ដោយឡែកលោកបូជាចារ្យ បាវ ឡុក (Bao Loc ) នាយកមជ្ឈមណ្ឌលនោះ បានលើកឡើងថា សិល្បៈអាចជួយព្រះសហគមន៍ក្នុងការផ្សព្វផ្សាយដំណឹងល្អទៅកាន់មនុស្សកាន់តែទូលំទូលាយ រួមទាំងអ្នកដែលមិនមែនជាអ្នកកាន់សាសនាកាតូលិកផងដែរ។

លោកបានមានប្រសាសន៍ថា ភាពស្រស់ស្អាតអាចទាក់ទាញមនុស្សគ្រប់គ្នា ដោយមិនគិតពីប្រវត្តិជនជាតិ ឬសាសនារបស់ពួកគេឡើយ ហើយអាចនាំពួកគេឱ្យខិតទៅជិតព្រះជាម្ចាស់ជាអ្នកបង្កើត។

Daily Program

Livesteam thumbnail
khmer popup image