កម្មវិធីអាហារូបករណ៍សម្រាប់ស្រ្តី អាស៊ាន-ចក្រភពអង់គ្លេស ក្នុងវិស័យ STEM (ASEAN-UK Women in STEM) ដែលជាការផ្តល់មូលនិធិរួមគ្នាពីក្រុមប្រឹក្សាអង់គ្លេស និងបេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន ផ្តល់មូលនិធិសម្រាប់សិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវលំដាប់កំពូលនៅក្នុងចក្រភពអង់គ្លេស ដោយមានគោលបំណងបង្កើនឱកាសសម្រាប់ស្រ្តីក្នុងវិស័យ STEM ពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលើកកម្ពស់វិស័យ STEM ឱ្យកាន់តែមានភាពចម្រុះ និងតំណាងយេនឌ័រ។