ក្រុមប្រឹក្សាមហាសន្និបាតព្រះសហគមន៍កាតូលិកអនុម័តឯកសារសម្រាប់ការអនុវត្តការងារ

ក្រុមប្រឹក្សាធម្មនុញ្ញនៃសន្តអាសនៈទី១៦ នៃអគ្គលេខាធិការដ្ឋានមហាសន្និបាតព្រះសហគមន៍កាតូលិក បានបញ្ចប់ការប្រជុំដោយផ្ទាល់ជាលើកដំបូងរបស់ខ្លួននៅបុរីវ៉ាទីកង់នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ ហើយបាន យល់ព្រមជាផ្លូវការចំពោះឯកសារតម្រង់ការអនុវត្តបន្តសម្រាប់ព្រះសហគមន៍កាតូលិក​។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងដំណើរការនៃការជួបប្រជុំពិគ្រោះយោបាលនេះ ក្រុមសមាជិកក្រុមប្រឹក្សា និងអ្នកប្រឹក្សាដែលចូលរួមទាំងដោយផ្ទាល់ និងតាមអ៊ីនធឺណិត បានប្រមូលផ្តុំគ្នាដើម្បីស្វែងយល់ពីជំហានបន្ទាប់សម្រាប់ដំណើរបន្តការរៀបចំមហាសន្និបាតដើម្បីបន្តការងារប្រកាសដំណឹងល្អនៅក្នុងព្រះ សហគមន៍។

ឯកសារតម្រង់ទិសព្រះសហគមន៍ដែលកំណត់នៅក្នុងមហាសន្និបាតព្រះសហគមន៍កាតូលិកនឹងដាក់ឲ្យប្រើប្រាស់និងដោនឡូតចេញជា ជាសាធារណៈចាប់ពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥ នៅលើគេហទំព័រផ្លូវការរបស់ Synod: www.synod.va ៕

Daily Program

Livesteam thumbnail