ពត៌មាន សាលាដុនបូស្កូនៅមេនដាឡេ រងគ្រោះរញ្ជួយដី គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងថៃ នៅវេលាម៉ោង១២ និង៥៣នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញ និងបាត់បង់ជីវិតយ៉ាងច្រើន ហើយសូម្បីតែសាលាដុនបូស្កូនៅទីក្រុងមេនដាឡេក៏បានរងវិនាសកម្មនេះដែរ។
ពត៌មាន សម្តេចប៉ាបមានអារម្មណ៍រន្ធត់ចំពោះករណីបំផ្ទុះគ្រាប់បែកមួយនៅអ៊ីរ៉ង់ វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីឧបត្តិហេតុនៃការបំផ្ទុះមួយកើតឡើងនៅទីក្រុង គៀមេន (Kerman) ប្រទេសអ៊ីរ៉ង់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបង្ហាញនូវសេចក្តីសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយនឹងជនរងគ្រោះទាំងអស់ ។
ពត៌មាន សម្តេចប៉ាបលើកទឹកចិត្តសហករអ៊ីតាលីឲ្យសកម្មលើសកម្មភាពមនុស្សធម៌ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានជួបថ្នាក់ដឹកនាំនិងសមាជិកសហករនៅអ៊ីតាលី ហើយបានលើកទឹកចិត្តពួកគេអោយបន្តសកម្មភាពមនុស្សធម៌ឲ្យកាន់តែសកម្មបន្ថែមទៀត ។
ពត៌មាន សម្តេចប៉ាបយាងទទួលសមាគមអ្នកសារព័ត៌មានកាតូលិកអាល្លឺម៉ង់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងជួបនិងផ្តល់ការពិភាក្សាជាមួយនឹងសមាជិកនៃសមាគមអ្នកសារព័ត៌មានកាតូលិកអាល្លឺម៉ង់ កាលពីសប្តាហ៍មុន។
ពត៌មាន សាសនៈទូតកាតូលិក២០រូបត្រូវបានគេធ្វើឃាតនៅក្នុងឆ្នាំ២០២៣ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានហ្វីដេស ញូវ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ មានសាសនៈទូតសរុប២០រូប នៅក្នុងនោះ នៅអាស៊ី ៤រូបបានត្រូវគេធ្វើឃាដ នៅក្នុងបុព្វហេតុនៃជំនឿ ។
ពត៌មាន ថ្នាក់ត្រៀម និងទេវវិទ្យាល័យបើកឆ្នាំសិក្សាជាផ្លូវការណ៍ក្នុងឆ្នាំ២០២៤ លោក អូលវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកឆ្នាំសិក្សាថ្មីសម្រាប់ទេវវិទ្យាល័យសន្តម៉ារីវីយ៉ាណែរ ជាផ្លូវការណ៍កាលពីល្ងាចថ្ងៃទី៤ មករា កន្លងទៅ ដោយក្នុងនោះមាននិស្សិតទេវវិទ្យាចំនួន៣រូបដែលនឹងក្លាយជាកូនសិស្សរបស់លោកអភិបាលពេញសិទ្ធិ។
ពត៌មាន គ្រីស្តបរិស័ទនៅឥណ្ឌាប្រឈមនឹងឧប្បត្តិហេតុជាបន្តបន្ទាប់ គ្រីស្តបរិស័ទនៅក្នុងប្រទេសឥណ្ឌានៅតែបន្តប្រឈមមុខនឹងឧបត្តិហេតុហិង្សាមកលើពួកគេ នេះបើតាមសេចក្តីរាយការណ៍មួយដែលបានចេញផ្សាយនៅពេលថ្មីៗនេះ ។
ពត៌មាន ឯកអគ្គរាជទូត៖ ពន្លឺនៃព្រះគ្រីស្តភ្លឹចិញ្ចាចជានិច្ចទោះជានៅក្នុងអំឡុងពេលនៃសង្រ្គាម លោកអគ្គអភិបាល វីសាល់ដាស កុលបូកាស (Visvaldas Kulbokas) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំនៅអ៊ុយក្រែន បានមានប្រសាសន៍ថា ពន្លឺព្រះគ្រីស្តគឺនៅតែអាចបំភ្លឺគ្រីស្តបរិស័ទនៅក្នុងប្រទេសនេះទោះជានៅក្នុងអំឡុងពេលនៃសង្រ្គាម។
ពត៌មាន មន្រ្តីជាន់ខ្ពស់សន្តអាសនៈ សន្តិភាព និងកិច្ចសន្ទនាអំពីវិបត្តិនៅហ្គាហ្សានៅតែមានសង្ឃឹម លោកកាឌីណាល់ ហ្វេណាដូ ហ្វីឡូនី (Fernando Filoni) មន្រ្តីជាន់ខ្ពស់នៃសន្តអាសនៈនៅវ៉ាទីកង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយវ៉ាទីកង់ញូវថា សន្តិភាព និងកិច្ចសន្ទនារកដំណោះស្រាយនៃវិបត្តិនៅហ្គាហ្សានៅតែមាន។
ពត៌មាន សម្តេចប៉ាបបេណេឌិកទី១៦ គឺជាមរតកនៃសក្ខីកម្មខាងជំនឿ លោកបូជាចារ្យ ហ្វេដេរីកូ លំបាឌី (Federico Lombardi) ដែលធ្លាប់ជាអ្នកនាំពាក្យរបស់សម្តេចប៉ាបបេណេឌិកទី១៦ បានមានប្រសាសន៍ប្រាប់វ៉ាទីកង់ញូវ ថា ទ្រង់គឺជាមរតកនៃសក្ខីកម្មខាងជំនឿរបស់ព្រះសហគមន៍កាតូលិក ។
ពត៌មាន អភិបាលឧបត្ថម្ភកព្រះសហគមន៍កាតូលិកក្រុងគៀវថាព្រះជាម្ចាស់រៀបចំថ្ងៃនៃសន្តិភាពរួចហើយ ក្រោយពេលដែលរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលកាលពីថ្ងៃបុណ្យឆ្លងឆ្នាំនិងបុណ្យព្រះយេស៊ូប្រសូត្រ លោក អូឡិកសាន់ឌ័រ យ៉ាស្លូវេតស្គីយី (Oleksandr Yazlovetskiy) អភិបាលឧបត្ថម្ភកនៃព្រសហគមន៍កាតូលិកក្រុងគៀវបានមានប្រសាសន៍ថា សូមកុំអស់សង្ឃឹមព្រះជាម្ចាស់ព្រះអង្គបានរៀបចំផែនការសន្តិភាពរួចរាល់ហើយ។
ពត៌មាន សម្តេចប៉ាប! អធិដ្ឋានជូនជនរងគ្រោះដោយសង្រ្គាម និងឧបត្តិហេតុនៅជប៉ុន មានបន្ទូលនៅក្នុងអំឡុងពេលថ្វាយអភិបូជានាថ្ងៃអប់រំជំនឿប្រចាំសប្តាហ៍សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានបន្តអធិដ្ឋានជូនជនរងគ្រោះដោយសារតែសង្រ្គាម ដូចជាប្រជាជនប៉ាឡេស្ទីន អ៊ីស្រាអែល អ៊ុយក្រែន ជនភាគតិចរ៉ូហ៊ីនយ៉ា ពលរដ្ឋរងគ្រោះរញ្ជួយដីនិងឧបត្តិហេតុយន្តហោះនៅជប៉ុន។
ពត៌មាន សម្តេចប៉ាប បារម្ភក្រោយការចាប់ខ្លួនបូជាចារ្យនៅនីការ៉ាហ្គាជាបន្តបន្ទាប់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋានសម្រាប់ព្រះសហគមន៍ និងគ្រីស្តបរិស័ទនៅប្រទេសនីការ៉ាហ្គាដែលជាប្រទេសមួយស្ថិតនៅអាមេរិកកណ្តាលក្រោយពេលដែលអាជ្ញាធរនៅក្នុងប្រទេសនេះ បានចាប់ខ្លួនលោកអភិបាលនិងបូជាចារ្យព្រមទាំងនិស្សិតទេវវិទ្យាល័យជាបន្តបន្ទាប់។
ពត៌មាន អង្គការសហប្រជាជាតិព្រួយបារម្ភពីការរីករាលដាលនៃសង្រ្គាមនៅហ្គាហ្សា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហិង្សា។
ពត៌មាន ទីក្រុងគៀវ និងខាឃីវ ជាថ្មី គឺជាគោលដៅវាយប្រហារពីមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីបានវាយប្រហារមីស៊ីលជាច្រើនលើទីក្រុងគៀវ ដែលបង្កជាការ ដាច់ចរន្តអគ្គីសនី នៅក្នុងតំបន់ជាច្រើននៃទីក្រុង។ នៅថ្ងៃចន្ទ លោកវ្លាឌីមៀ ពូទីន ក៏បាន សន្យានឹងសងសឹកចំពោះការស្លាប់របស់ជនស៊ីវិលរុស្ស៊ីជាច្រើននៅអំឡុងការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុងរុស្ស៊ីបេលហ្គារ៉ូដ។
ពត៌មាន ជីវិតសត្វ និងរុក្ខជាតិប្រមាណជា ៣៥ ០០០ ប្រភេទកំពុងរងការគំរាមកំហែង ព្រឹត្តិបត្រព័ត៌មានផ្នែកវិទ្យាសាស្រ្តមួយបានរាយការណ៍ថា ជីវិតសត្វនិងរុក្ខជាតិរហូតដល់ទៅ ប្រមាណជា ៣៥.០០០ ប្រភេទកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការគំរាមកំហែងដោយបម្រែបម្រួលអាកាសធាតុ ។
ពត៌មាន ព្រះសហគមន៍នៅមីយ៉ាន់ម៉ាឆ្លងឆ្នាំ និងបុណ្យព្រះយេស៊ូប្រសូត្រដ៏ស្ងៀមស្ងាត់ គ្រីស្តបរិស័ទដែលជាសមាជិកនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឆ្លងឆ្នាំនិងបុណ្យព្រះយេស៊ូប្រសូត្រដ៏ស្ងប់ស្ងាត់ខណៈដែលក្រុមសកម្មប្រយុទ្ធបានបន្តការវាយប្រហារ ប្រឆាំងនឹងរបបយោធា។
ពត៌មាន មនុស្ស១៤០ នាក់ត្រូវគេសម្លាប់នៅនីហ្សេរីយ៉ានៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ មនុស្សរហូតដល់១៤០ នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវគេបាញ់សម្លាប់យ៉ាងរង្គាលនៅតំបន់ដាច់ស្រយាលមួយកន្លែងនៅក្នុងប្រទេសនីហ្សេរីយ៉ា។
ពត៌មាន វ៉ាទីកង់ញូវចេញវីដេអូសង្ខេបសកម្មភាពសម្តេចប៉ាបពេញមួយឆ្នាំ២០២៣ វ៉ាទីកង់ញូវបានចេញផ្សាយនូវវីដេអូមួយដ៏ខ្លីប៉ុន្តែមានអត្ថន័យគ្រប់គ្រាន់នៅក្នុងការបង្ហាញនូវបំណងនិងបេសកម្មរបស់សម្តេចប៉ាបដែលបានខិតខំបម្រើព្រះសហគមន៍នៅក្នុងអំឡុងពេល ពេញមួយឆ្នាំ២០២៣ ។
ពត៌មាន សម្តេចប៉ាបជួបជាមួយនឹងបុគ្គលិកការិយាល័យនិពន្ធទស្សនាវដ្តីព័ត៌មានមួយរបស់វ៉ាទីកង់ ក្រុមបុគ្គលិកនៃការិយាល័យនិពន្ធទស្សនាវដ្តីព័ត៌មានប្រចាំខែមួយរបស់ក្រសួងផ្សព្វផ្សាយរបស់សន្តអាសនៈ គឺអោបសេវ៉ាទ័រ ឌី ស្រ្តាតា (Osservatore di Strada) បានទទួលការ អនុញ្ញាតបានចូលជាគាល់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូដោយផ្ទាល់។
ពត៌មាន បេសកជនវ៉ាទីកង់៖ ពិភពលោកសូមទូលអង្វរព្រះជាម្ចាស់រឿងសន្តិភាព ក្រោយពីបញ្ចប់បេសកកម្មនៅដែនដីពិសិដ្ឋតបតាមការស្នើសុំរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ លោកកាឌីណាល់ ខុនរ៉ាត ក្រាជូវស្គី (Konrad Krajewski) បានមានប្រសាសន៍ថា យើងទាំងអស់គ្នាសូមបន្តទូលអង្វរព្រះជាម្ចាស់ដើម្បីឲ្យទ្រង់បង្ហាញនូវផ្លូវដែលនឹងអាចធ្វើដំណើរទៅរកសន្តិភាព ។