សន្តអាសនៈចូលរួមកម្មវិធីពិពណ៌ពិភពលោកនៅជប៉ុន

ប្រតិភូសន្តអាសនៈដឹកនាំដោយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអាសនៈបានចូលរួមកម្មវិធីពិពណ៌ពិភពលោកនៅក្នុងទីក្រុងអូសាកាឆ្នាំ២០២៥នៅជប៉ុន។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះលោកកាឌីណាល់បានស្វាគមន៍គ្រីស្តបរិស័ទនិងប្រជាជនជប៉ុនទំាងអស់នៅក្នុងនាមសម្តេចប៉ាបឡេអូទី១៤។
លោកកាឌីណាល់បានថ្លែងនាឱកាសនោះថា «ខ្ញុំសូមជូនចំពោះប្រជាជនជប៉ុនជាទីគោរព នូវរាល់បំណងប្រាថ្នាដ៏ល្អ ដោយក្តីសង្ឃឹមថា ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសនេះ នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ និងសន្តិភាព»។
នៅក្នុងសាររបស់គាត់ដែលបានថ្លែងទៅកាន់កម្មវិធី នៃពិព័រណ៍ពិភពលោក លោកកាឌីណាល់បានលើកឡើងពីប្រវត្តិដ៏យូរលង់នៃទំនាក់ទំនងរវាង សន្តអាសនៈនិងប្រទេសជប៉ុន ដែលមានអាយុកាលរហូតដល់៤៧០ឆ្នាំ ពោលគឺតាំងពីឆ្នាំ ១៥៥៥មក៕
Daily Program
