កម្ពុជា-សហរដ្ឋអាម៉េរិក ឯកភាពគ្នាលើ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធបដិការ

ក្រុមការងារចំពោះកិច្ច សម្រាប់ការចរចារទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែកក្កដានេះ ប្រជុំពិភាក្សាជាមួយភាគីសហរដ្ឋអាមេរិក លើកិច្ចចរចារកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធបដិការ ។
ភាគីកម្ពុជាដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) និងភាគីសហរដ្ឋអាមេរិកដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
កិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យ និងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាមេរិក និងកម្ពុជាលើពន្ធកយបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈនាពេលដ៏ខ្លីខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕


Daily Program
