ទីក្រុងរ៉ូមរងគ្រោះព្រោះផ្ទុះឧស្ម័នយ៉ាងកក្រើក

ក្រោយពេលដែលទីក្រុងរ៉ូមរងគ្រោះដោយសារតែការផ្ទុះហ្គាសដ៏កក្រើកកាលពីចុងសប្តាហ៍មុននេះ សម្តេចប៉ាបឡេអូទី១៤ បានអធិដ្ឋានសម្រាប់អស់អ្នកដែលរងផលប៉ះពាល់ដោយគ្រោះថ្នាក់ដ៏រន្ធត់នេះ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូ ទ្រង់បានចែករំលែកការអធិដ្ឋាននេះ តាមបណ្តាញសង្គម X របស់ទ្រង់ ខណៈដែលអាជ្ញាធរបានរាយការណ៍ថា គ្រោះថ្នាក់នេះវាបានបង្កឲ្យមនុស្សរបួសសរុប២០ រូប។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងចំណោមមនុស្សជាង២០នាក់ដែលបានរងរបួសក្នុងនោះមានមន្ត្រីប៉ូលិស៩នាក់ អ្នកពន្លត់អគ្គីភ័យម្នាក់ និងអ្នកសង្គ្រោះបឋមម្នាក់។ ហេតុការណ៍នេះបានកើតមានឡើងនៅម៉ោងរង្វង់ ៨ និង ១៥ នាទីព្រឹកថ្ងៃសុក្រទី ៤ ខែកក្កដា។
សម្តេចប៉ាបឡេអូបានចែករំលែកនៅលើ បណ្តាញសង្គម X របស់ទ្រង់ថា "ទូលង្គំជាខ្ញុំសូមអធិស្ឋានសម្រាប់មនុស្សដែលពាក់ព័ន្ធនឹងការផ្ទុះនៅស្ថានីយ៍ហ្គាសមួយកន្លែង។ ទូលបង្គំសូមទូលអង្វរឲ្យព្រះជាម្ចាស់គង់នៅជាមួយបងប្អូន៕
Daily Program
