ស្ត្រីកម្ពុជាម្នាក់ដែលទទួលបានរង្វាន់ស្ត្រីឆ្នើម ១០០រូបរបស់អង្គការ FAO នៅកម្រិតសកលលោក។ វាជាមោទកភាពជាតិមួយសម្រាប់កម្ពុជា ដែលលោកស្រី សែត ហាច ជាអ្នកដឹកនាំសហគមន៍កសិកម្មនៅតំបន់ជនបទក្នុងខេត្តសៀមរាប បានទទួលពានរង្វាន់ពីលោក ឃ្យូ ដុងយូ អគ្គនាយកនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុងព្រឹត្តិការណ៍វេទិកាស្បៀងអាហារពិភពលោកឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ FAO ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីម្សិលមិញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។