មនុស្សរាប់ម៉ឺននាក់បានភៀសខ្លួន នៅខណៈដែលមានមនុស្សយ៉ាងហោចណាស់ ២៤នាក់ បានបាត់បង់ជីវិតដោយសារអគ្គីភ័យដ៏មហាសាលនៅទីក្រុងឡូ អេនជឺឡេស រដ្ឋកាលីហ្វ័រនី។ ការជជែកវែកញែកយ៉ាងផុសផុលអំពីមូលហេតុ លេចឡើងដោយសារការពង្រីកទីក្រុងដែលជាទីក្រុងទី២ ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅសហរដ្ឋអាម៉េរិក និងការគ្រប់គ្រងព្រៃឈើនៅតំបន់ជុំវិញមិនបានល្អ។