អ្នកក្រីក្ររាប់រយលាននាក់នៅក្នុងពិភពលោកទទួលរងការប៉ះទង្គិចពីអាកាសធាតុ

ជិត ៨០% នៃប្រជាជនក្រីក្រនៅលើពិភពលោក ឬប្រមាណ ៨៨៧លាននាក់ រស់នៅក្នុងតំបន់ដែលទទួលរងកម្តៅលើសលប់ ទឹកជំនន់ និងហានិភ័យដទៃៗទៀតនៃអាកាសធាតុ។ នេះទាមទារឲ្យមានភាពបន្ទាន់នៃសកម្មភាពពិភពលោកដើម្បីដោះស្រាយបញ្ហា។
ទាំងនេះគឺជាអ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍មួយដែលផ្សព្វផ្សាយកាលពីចុង សប្តាហ៍ដោយកម្មវិធីនៃអង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ (PNUD) និងសកល វិទ្យាល័យអុកស្វ៉ដ ចក្រភពអង់គ្លេស មុនការរៀបចំសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី៣០ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសប្រេស៊ីលនៅខែក្រោយ។
ជាលើកទី១ ដោយដាក់ថែមទិន្នន័យអំពីការប្រែប្រួលអាកាសធាតុដែលមានទិន្និន័យអំពីភាពក្រីក្រនៅក្នុងរូបភាពជាច្រើន របាយការណ៍នេះបង្ហាញអំពីរបៀបដែលវិបត្តិអាកាសធាតុបណ្តាលឲ្យមានភាពក្រីក្រនៅជុំវិញពិភពលោក។
លោកហាវលៀង ស៊ូ អភិបាលស្តីទីនៃ PNUD បានថ្លែងថា ៖ ”ភាពក្រីក្រមិនមែនជាបញ្ហា សង្គមសេដ្ឋកិច្ចនៅដាច់តែឯងទេ។ វាត្រូវបានធ្វើឲ្យរឹតតែធ្ងន់ធ្ងរ និងទាក់ទងយ៉ាងច្បាស់នឹង ឥទ្ធិពលដែលកាន់តែមានទំហំធំធេងឡើងៗពីភាពបន្ទាន់ខាងអាកាសធាតុ”។
កម្តៅក្តៅខ្លាំង ការបំពុលបរិយាកាស ទឹកជំនន់ និងគ្រោះរាំងស្ងួត កើតឡើងមិនទៀងទាត់ នឹង កាន់តែរាលដាលលើតំបន់ជាច្រើន ដែលប៉ះពាល់ដល់ប្រជាជនក្រីក្រនៅលើពិភពលោក ដែល ជារឿយៗត្រូវប្រឈមមុខនឹងស្ថានភាពលំបាកខាងបរិស្ថានជាច្រើននៅក្នុងពេលដំណាល់គ្នា។
សម្រាប់នៅកម្រិតពិភពលោក ប្រជាជន ១,១ ពាន់លាននាក់ រស់នៅក្នុងភាពក្រីក្រពហុរូបភាព ដែលទទួលរងការប៉ះពាល់លើសុខភាព ការសិក្សាអប់រំ និងកម្រិតការរស់នៅ។ ហើយមនុស្ស ៨៨៧លាននាក់ ត្រូវរងផលប៉ះពាល់ផ្ទាល់ពីមហន្តរាយអាកាសធាតុ។
មានចំនួនដ៏គួរឲ្យភ្ញាក់ផ្អើល គឺមានមនុស្ស ៦៥១លាននាក់ ទទួលរងការប៉ះទង្គិចពីមហន្តរាយអាកាសធាតុ ២ដង ឬច្រើនដង នៅខណៈដែលមនុស្ស ៣០៩លាននាក់រស់នៅក្នុងតំបន់ដែលប្រឈមមុខនឹងមហន្តរាយអាកាសធាតុ ៣ ឬ ៤ដង ក្នុងពេលដំណាល់គ្នា។
ប្រទេសអាស៊ីខាងត្បូង និងអាហ្វ្រិកអនុតំបន់សាហារ៉ា មានប្រជាជនដ៏ច្រើនបំផុតក្រីក្ររស់នៅក្នុងតំបន់នានាដែលរងផលប៉ះពាល់ដោយភាពមិនអាចទស្សន៍ទាយនៃអាកាសធាតុ ជាមួយចំនួនប្រជាជនចន្លោះ ៣៤៤លាននាក់ និង ៣៨០លាននាក់ រងផលប៉ះពាល់។
នៅអាស៊ីខាងត្បូង ប្រជាជនស្ទើរតែទាំងអស់ដែលរស់នៅក្នុងភាពក្រីក្រ (៩៩,១%) បានជួបនឹងមហន្តរាយធម្មជាតិ ១ដង ឬច្រើនដង។ តំបន់នេះក៏នាំមុខនៅលើពិភពលោកសម្រាប់ចំនួនប្រជាជនដែលប្រឈមនឹងមហន្តរាយធម្មជាតិ ២ ដង ឬច្រើនជាងនេះ ជាមួយនិងចំនួនមនុស្ស ៣៥១លាននាក់។
លោកស្រីសាប៊ីណា អាល់គៀ នាយិកានៃគំនិតផ្តួចផ្តើម អុកស្វ៉ដនៅលើភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស បានថ្លែងថា ៖ ”ប្រទេសដែលមានចំនូលមធ្យមគឺជាតំបន់ដែលប្រមូលផ្តុំនូវភាពក្រីក្រពហុរូបភាពដែលមើលមិនឃើញច្បាស់ និងជាជម្រកនៃ ២/៣ នៃប្រជាជនក្រីក្រ។ នេះក៏ជាតំបន់ដែលវិបត្តិអាកាសធាតុ និងភាពក្រីក្រ បានជួបប្រសព្វគ្នាដ៏សំខាន់”។
គេវាយតម្លៃថា ប្រជាជនក្រីក្រថ្នាក់ក្រោមប្រមាណ ៥៤៨លាននាក់នៅក្នុងប្រទេសទាំងឡាយដែលមានចំណូលមធ្យមបានជួបយ៉ាងហោចណាស់ម្តងនៃហានិភ័យខាងអាកាសធាតុ និងមានប្រជាជនជាង ៤៧០លាននាក់ ប្រឈមមុខនឹងវិបត្តិអាកាសធាតុ ២ដង ឬច្រើនជាងនេះ។
របាយការណ៍ក៏បានបង្ហាញថា ប្រទេសដែលតំណាងសព្វថ្ងៃឲ្យកម្រិតនៃភាពក្រីក្រពហុរូបភាពច្រើននឹងត្រូវជួបការកើនឡើងដ៏ខ្លាំងក្លាបំផុតនៃសីតុណ្ហភាពអាកាសធាតុពីពេលនេះរហូតទៅដល់ដំណាច់សតវត្ស។
Daily Program
