សំបុកសត្វស្លាបរាប់រយត្រូវបានបំផ្លាញដោយទឹកជំនន់ នៅតំបន់ទេសភាពការពារបឹងព្រែកល្ពៅ

សំបុកសត្វស្លាបទឹករាប់រយត្រូវបានទឹកជំនន់បំផ្លាញក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅក្នុងតំបន់ទេសភាពការពារបឹងព្រែកល្ពៅដែលមានទីតាំងនៅតំបន់ទន្លេមេគង្គខាងក្រោម នៃខេត្តតាកែវ ប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងពីអង្គការ អង្គការ NatureLife នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

លោក លឹម វ៉ាត មន្រ្តីអង្គការ NatureLife បញ្ជាក់ថា សត្វស្លាបទឹករាប់ពាន់ក្បាលរងផលប៉ះពាល់ដល់ទីជម្រកនិងបាត់បង់អាយុជីវិតទាំងមេ បា កូន និងពងដោយសារកត្តាធម្មជាតិនៃគ្រោះធម្មជាតិ ទឹកជំនន់។ ក្នុងនាមអ្នកអភិរក្សពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលមិនអាចជួយអ្វីបានដល់សត្វទាំងនេះខណៈដែលពួកវាប្រឈមនឹងគ្រោះមហន្តរាយបែបនេះ។  អង្គការជីវិតធម្មជាតិនិងតំបន់ទេសភាពការពារ មានការព្រួយបារម្ភយ៉ាងខ្លាំង និងស្នើសុំការគាំទ្រដើម្បីដាំព្រៃលិចទឹកឡើងវិញនៅតំបន់ស្នូល ដើម្បីដោះស្រាយបញ្ហានេះក្នុងរយៈពេលវែង។

ប្រភពដដែលបន្តទៀតថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដីសើមដែលមានសក្តានុពលខ្ពស់អាចដាក់បញ្ចូលជាតំបន់រ៉ាមសារនេះ បានបាត់បង់ដើមឈើខ្ពស់ៗភាគច្រើន ដែលដើមឈើទាំងនេះសម្រាប់សត្វស្លាបទឹកកាច់សំបុក។ ដោយគ្មានជម្រើស សត្វទឹកទាំងនេះត្រូវកាច់សំបុកលើដើមឈើទាបៗ៕

Daily Program

Livesteam thumbnail