លោកស្រីអូដ្រី អាហ្ស៊ូឡៃ នាយិកានៃអង្គការសហប្រជាជាតិសម្រាប់វិស័យអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ ឬយូនេស្កូ បានថ្លែងថា ៖ “នៅពេលដែលស្រ្តេសអំពីរឿងទឹកកើនឡើង ហានិភ័យនៃជម្លោះតំបន់ក៏បានកើនឡើងដែរ។ សាររបស់អង្កការយូនេស្កូ គឺច្បាស់ ៖ ប្រសិនបើយើង ចង់ថែរក្សាសន្តិភាព យើងមិនគ្រាន់តែថែរក្សាធនធានទឹកឲ្យបានល្អនោះទេ យើងក៏ត្រូវពង្រឹងឲ្យបានលឿនបំផុតនូវកិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោកនៅក្នុងវិស័យទឹកនេះ។”