ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅអ៊ឺរ៉ុបបានប្រមូលផ្តុំគ្នាបន្លឺការគាំទ្រជុំវិញការអំពាវនាវរបស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដើម្បីប្រារព្ធថ្ងៃនៃការអធិស្ឋាន និងការតមអាហារដើម្បីសន្តិភាពពិភពលោកនៅថ្ងៃទី ៧ ខែតុលា ដែលជាការប្រារព្ធខួបមួយឆ្នាំចាប់តាំងពីការវាយប្រហារភេរវកររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលដែលបង្កឱ្យមានជម្លោះដែលកំពុងបន្ត និង ឈានទៅរ៉ាំរ៉ៃ។