​អ្នកប្រកាសដំណឹងល្អតាមប្រព័ន្ធឌីជីថលនៃព្រះសហគមន៍ឥណ្ឌូនេស៊ីត្រូវបានជំរុញឱ្យយកជំនឿជាគោល

អ្នកប្រកាសដំណឹងល្អតាមប្រព័ន្ធឌីជីថលនៃព្រះសហគមន៍កាតូលិកនៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានជំរុញឱ្យរក្សាភាពស្មោះត្រង់ ហើយប្រកាន់យកជំនឿ ទំនាក់ទំនង និងសតិសម្បជញ្ញៈរបស់មនុស្សជាតិជាគោលនៃការផ្សព្វផ្សាយសាសនា ខណៈដែលបញ្ញាសិប្បនិម្មិតកំពុងនាំមកនូវការផ្លាស់ប្តូរទំនាក់ទំនងឌីជីថលយ៉ាងឆាប់រហ័ស។

ការអំពាវនាវនេះបានកើតឡើងក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាលកម្រិតបឋមនៃកម្មវិធីមួយ ដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី២១ ខែសីហា ថ្មីៗនេះ សម្រាប់អ្នកបង្កើតមាតិកាសង្គមតាមបែបកាតូលិក និងបុគ្គលិកការិយាល័យផ្សព្វផ្សាយនៃព្រះសហគមន៍កាតូលិកនៅប្រទេសឥណ្ឌូនេស៊ី ប្រហែល ៨០រូប។

កម្មវិធីនេះរៀបចំឡើងដោយមានការចូលរួមពីក្រុមប្រឹក្សាអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ី ដើម្បីឱ្យអ្នកផ្សព្វផ្សាយជ្រួតជ្រាបអំពីរបៀប និងវិធីប្រកាសជំនឿ និងដំណឹងល្អដោយមានទំនួលខុសត្រូវ ក្នុងបរិយាកាសដែលប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិម្មិតកាន់តែមានឥទ្ធិពលខ្លាំងក្លា។

លោកបូជាចារ្យ ហ្វ្រេន គ្រីស្ទី អាឌី ប្រាសេតយ៉ា (Frans Kristi Adi Prasetya) លេខាធិការប្រតិបត្តិនៃគណៈកម្មការយុវជននៃព្រះសហគមន៍កាតូលិកឥណ្ឌូនេស៊ី បានសង្កត់ធ្ងន់ថា រង្វាស់ចម្បងនៃការផ្សព្វផ្សាយសាសនាតាមបែបឌីជីថល គឺមិនមែនដើម្បីរាប់ចំនួនអ្នកមើល ឬចំនួនអ្នកតាមដាននោះទេ ប៉ុន្តែជាខ្លឹមសារនៃសេចក្តីពិតអំពីព្រះគ្រីស្ត។ លោកបានបន្តថា ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម គឺត្រូវតែមានការទទួលខុសត្រូវផងដែរ។

ខ្លឹមសារដែលបង្កើតឡើងសម្រាប់ការផ្សព្វផ្សាយសាសនា គួរជៀសវាងការនិយាយអំពីអ្វីដែលនាំឱ្យមានទស្សនៈរើសអើង ការស្អប់ខ្ពើមគ្នា ព័ត៌មានមិនពិត សកម្មភាពបន្ទាបបន្ថោកមនុស្ស ឬកេងប្រវ័ញ្ចបញ្ហារសើបដែលពាក់ព័ន្ធនឹងជនជាតិ សាសនា ពូជសាសន៍ និងទំនាក់ទំនងសង្គម។

Daily Program

Livesteam thumbnail
khmer popup image