ជំនឿ

  • អភិបូជា ថ្ងៃអាទិត្យទី២៧ នៃរដូវធម្មតា ឆ្នាំគនៅព្រះសហគមន៍កាតូលិក ព្រះកុមារយេស៊ូ បឹងទំពន់ថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥

    Oct 20, 2025
    បងប្អូនជាទីស្រឡាញ់ នៅ​ក្នុង​ព្រះ​បន្ទូល​ដំណឹង​ល្អ​នៅ​ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ឮក្រុម​សាវ័ក គឺ​ក្រុម​គ្រីស្ត​ទូត​ដែល​បានអធិដ្ឋានទូល​អង្វរ​ព្រះយេស៊ូ សូម​ព្រះ​អង្គប្រទាន​ជំនឿ​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត។ ខ្ញុំ​គិត​ថានេះ​ជា​ពាក្យ​អធិដ្ឋាន​មួយ​ដែល​យើង​គូរ​ចាប់​អារម្មណ៍ ហើយ​យើង​យក​មក​អធិដ្ឋាន​នៅ​ក្នុង​ចិត្ត។ ខ្ញុំ​​ចង់​សួរ​បងប្អូន​ថា បងប្អូន​ធ្លាប់​អធិដ្ឋាន​សូម​ជំនឿ​ពី​ព្រះ​ជា​ម្ចាស់​ទេ? ខ្ញុំ​មាន​អារម្មណ៍​ថា ជួន​កាល​យើង​មិន​សូវ​​ទេ យើង​សូម​អ្វី​ៗ​ជា​ច្រើន ប៉ុន្តែសូម​ជំនឿគឺ​មិន​សូវ​ តើពិតទេ?