វិចារណកថា សំរាមក៏តម្លៃកសាងជីវភាពជនក្រីក្រ នៅក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន សំរាមមិនមែនជាវត្ថុគ្មានតម្លៃទេ វាមានតម្លៃរបស់វា ដែលគេអាចយក វាទៅច្នៃចេញជាលុយបាន ប៉ុន្តែទាល់តែយើងទាំងអស់គ្នាជួយផងដែរ ។
វិចារណកថា គេសងផ្តាច់ហើយ ទុកប្លង់កម្មសិទ្ធិគេធ្វើអ្វីទៀត ? ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឲ្យប្រញាប់ប្រញាល់រៀបចំប្លង់កម្មសិទ្ធិ ដែលភាសាផ្លូវការគេហៅថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។
វិចារណកថា បិណ្ឌត្រឡប់ទៅភូមិស្រុកកុំស្ពាយបំណុលទុកជូនឪពុកម្តាយនៅស្រុក ! ជិតដល់ភ្ជុំបិណ្ឌហើយបងប្អូនដូច្នេះពេលទៅស្រុកសប្បាយជួបជុំបងប្អូនសាច់ញាតិ កាប់មាន់កាប់ទា ហូបចុកសប្បាយៗចុះតែសូមមានព្រំដែន ហើយបើសិនជាមិនគិតបានគិតរឿងសុខភាពខ្លួនឯងទៀត ហើយជាពិសេសគឺសូមកុំនាំទុក្ខនាំទោស នាំបំណុលអោយឪពុកម្តាយនៅស្រុកភូមិ ។
វិចារណកថា ស្ថានភាពគ្រោះទឹកជំនន់ឆ្លងផុត តែត្រូវបន្តប្រុងប្រយ័ត្នគ្រោះធម្មជាតិថ្មី! ឥទ្ធិពលនៃវិសម្ពាធ ដែលកើតមានជាព្យុះជាបន្តបន្ទាប់ហើយព្យុះទី ១៤ ត្រូវគេព្រមានថា មានភ្លៀងធ្លាក់ខ្លាំងនៅកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាអាចគេចផុតទាំងអស់គ្នា។
វិចារណកថា ពេលគ្រោះថ្នាក់ចរាចរណ៍ គួរប្រើច្បាប់ដោះស្រាយ ជាងប្រើបក្សពួក នៅពេលបច្ចុប្បន្ននេះបាតុភាពផ្តេសផ្តាសដែលបានកើតមានឡើងនៅពេលមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងថ្មីទៀតដោយ។
វិចារណកថា បើបំណុលកើន សង្គមចម្រើនឡើងជារឿងល្អ កុំឱ្យតែបំណុលកើន សង្គមជាតិមិនកម្រើក បំណុលសាធារណៈរបស់កម្ពុជានៅត្រីមាសទី២នៃឆ្នាំ២០២៤កើនឡើងដល់ចំនួន ១១,២៧ពាន់លានដុល្លារ ហើយបើធៀបនឹងរយៈពេល៣ខែត្រីមាសទី១ ឃើញថាមានការកើនឡើងប្រមាណជា ១,៦២ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏យើងបានឃើញសមិទ្ធផលថ្មីៗជាច្រើនដែរ ។
វិចារណកថា សង្ឃឹមថាកម្ពុជាកាន់តែសកម្មប្រឆាំងនឹងអំពើជូញដូរមនុស្ស ការបង្រ្កាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទរបស់ប្រទេសកម្ពុជានៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤គឺបង្ហាញពីការខិតខំរបស់កម្ពុជានៅក្នុងការទប់ស្កាត់អំពើដ៏លាមករំលោភលើសិទ្ធិសេរីភាពរបស់មនុស្សជាតិ ។
វិចារណកថា គិតម៉េចវិញកម្មវិធីផ្តល់រង្វាន់របស់ក្រុមហ៊ុនស្រាបៀរមួយចំនួន ? ការឃោសនាពីមុនៗវាសាហាវ ទៅហើយ ប៉ុន្តែការឃោសនានិងធ្វើយុទ្ធនាការទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរមួយចំនួននៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅវារិតតែសាហាវទៅទៀត ។
វិចារណកថា ទៅលេងប្រាសាទនៅតំបន់អង្គរអស់ឫនៅ? តំបន់បេតិកភ័ណ្ឌអង្គរនៅខេត្តសៀមរាប មិនមែនមានតែអង្គរវត្តមួយនោះទេ តាមពិតទៅទីបុរាណដ្ឋាននេះនៅមានប្រសាទជាច្រើន ដែលយើងទាំងអស់គ្នាគួរតែដឹងនឹងជួយបន្តផ្សព្វផ្សាយដើម្បីលើកកំពស់និងជំរុញសក្តានុពលទេសចរណ៍នៅស្រុកយើង ។
វិចារណកថា អាកាសធាតុអាប់អួរបែបនេះ ក្រៅពីទឹកជំនន់ ក៏គួរប្រយ័ត្នគ្រោះរន្ទះបាញ់ផង ! ព្យុះយ៉ាជី ពិតជាអាក្រក់បំផុតដោយពេលនេះវាបានសម្លាប់មនុស្ស១៥៥ នាក់ និងបាត់ខ្លួន ១៤១ នាក់នៅវៀតណាម ហើយកំពុងគំរាមកំហែងទីក្រុងហាណូយប្រទេសវៀតណាម ខណៈដែលនៅថៃ និង ឡាវគឺកំពុងរងគ្រោះនឹងទឹកជំនន់ ស្របពេលដែលកម្ពុជាក៏ទទួលការព្យាករណ៍ថា ភ្លៀងក្រាស់ក្រែលដែរ ។
វិចារណកថា ពាណិជ្ជកម្មកម្ពុជាកើនឡើងគួរឲ្យវិជ្ជមានដូច្នេះសង្ឃឹមថា ស្ថានភាពចំណូលពលរដ្ឋនឹងប្រសើរដែរ ! របាយការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃអង្គារ៍ដោយប្រព័ន្ធផ្សព្វផ្សាយនានាបានឲ្យដឹងថា ស្ថានភាពនៃវិស័យពាណិជ្ជកម្មនៅកម្ពុជាគឺកាន់តែប្រសើរ ដូច្នេះសង្ឃឹមថា អ្វីៗនឹងកាន់តែប្រសើរ ជាពិសេសគឺប្រជាពលរដ្ឋដែលកំពុងតែរករបរទទួលទានតូចតាច។
វិចារណកថា សន្តអាសនៈកាន់តែមើលឃើញតួនាទីដ៏សំខាន់របស់ព្រះសហគមន៍នៅអាស៊ីអគ្នេយ៍ ដំណើរទស្សនៈកិច្ចសម្តេចប៉ាបហ្វ្រង់ស៊ីស្កូមកកាន់អាស៊ីអគ្នេយ៍និងអូសេអានីលើកនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវទិដ្ឋភាពថ្មីនៃទំនាក់ទំនងរវាងសន្តអសនៈនិងប្រជាជាតិនានានៅក្នុងតំបន់ ដែលមានពហុជាតិសាសន៍និងសាសនា ។
វិចារណកថា សង្ឃឹមថា វិស័យជលផលកម្ពុជានឹងអាចរីកចម្រើនទៅថ្ងៃអនាគត មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុបានអះអាងថា អ្នកជំនាញរបស់ខ្លួនទទួលបានភាពជោគជ័យក្នុងការបង្កាត់ពូជកូនត្រីស្ពង់ ត្រីតុកកែ ក្តាមថ្ម និងក្តាមសេះ ជាដើម ដូច្នេះសង្ឃឹមថា ចាប់តាំងពីពេលនេះទៅថ្ងៃមុខ វិស័យវារីវប្បកម្មសមុទ្រកម្ពុជានឹងរីកចំរើនទៅ មុខ។
វិចារណកថា ពេលចាស់ចូលនិវន្តន៍បើមានឱកាស គួររួមចំណែកចែករំលែកបទពិសោធន៍ដល់សង្គម! នៅពេលដែលយើងកាន់តែចាស់ យើងចូលនិវត្តន៍មិនបានប៉ុន្មានជំងឺព្យាធិនឹងតាមលងយើងរហូតដល់ថ្ងៃអវសាន្តនៃជីវិត ដូច្នេះមុននឹងអស់ជីវិតទៅ ប្រសិនបើអាចគួរតែកុំកប់ឫដុតចំណេះនិងជំនាញចោលគួរតែយកបទពិសោធន៍និងចំណេះជំនាញចែករំលែកដល់អ្នកជំនាន់ក្រោយ ។
វិចារណកថា គ្រឿងញៀន! សង្ឃឹមថាវាកើនតែការចាប់ប៉ុណ្ណោះ ប៉ុន្តែការប្រើប្រាស់សូមឲ្យថយចុះ បរិមាណនៃការបង្រ្កាបគ្រឿងញៀនដែលសារព័ត៌មាននានានៅក្នុងប្រទេសបានចេញផ្សាយថ្មីៗនេះឃើញថា កំណើនទាំងបរិមាណគ្រឿងញៀនដែលរឹបអូសនិងកំណើនទាំងជនសង្ស័យ ប៉ុន្តែដោយឡែកការប្រើប្រាស់មិនបានដឹងអំពីការថយឫឡើងទេ តែយើងខ្ញុំសូមបន់ស្រន់ឲ្យអ្នកប្រើថយចុះទៅចុះ ។
វិចារណកថា ពេលរៀនចប់វិទ្យាល័យ តើគួររៀនបណ្តុះបណ្តាលវិជ្ជាជីវៈ ឬចូលសាកលវិទ្យាល័យ នៅលើពិភពលោកដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ការជជែកវែកញែកអំពីថាតើនិស្សិតបញ្ចប់ការសិក្សានៅវិទ្យាល័យគួរបន្តការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬការអប់រំនៅសាកលវិទ្យាល័យគឺជាប្រធានបទដ៏សំខាន់។
វិចារណកថា បើត្រឹមតែជូនដំណឹង ! រឿងរថយន្តខ.ម ប្រហែលជាមិនអស់ទេ ! អគ្គនាយកដ្ឋានគយកាលពីប៉ុន្មានឆ្នាំកន្លងទៅបានធ្វើមួយវគ្គហើយនូវវិធានការក្តៅប្រឆាំងរថយន្ត ខ.ម និង ន.ប ដែលគេចពន្ធ ប៉ុន្តែនៅតែមិនអស់ហើយក៏លេចចេញបាតុភាពថ្មីៗជាបន្តបន្ទាប់រហូតដល់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិបានចេញ សេចក្តីជូនដំណឹងជាថ្មីពាក់ព័ន្ធនឹងបញ្ហាប្រើប្រាស់រថយន្តដែលពាក់ស្លាកលេខនេះ។
វិចារណកថា ប្រសិនបើអ្នកនៅក្នុងបំណុលសូមកុំរត់! ត្រូវប្រឈមមុខដល់ទីបំផុត នៅក្នុងស្ថានភាពបច្ចុប្បន្ននេះប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងវិបត្តិបំណុលសូមកុំរត់ល្អជាង ពីព្រោះមិន មែនតែអ្នកទេដែលនៅក្នុងវិបត្តិ ។ អ្នកគួរតែប្រឈមមុខជាមួយនឹងវាដោយក្លាហាននិងហ៊ានតទល់នឹង បញ្ហាហើយរឿងដែលត្រូវជៀសវាងគឺយកបំណុលទៅសងបំណុល បើមិនដូច្នេះទេ វិបត្តិនិងជាន់វិបត្តិឫ បញ្ហាជាន់លើបញ្ហា ។
វិចារណកថា រឿងអាវុធខុសច្បាប់នៅតែបន្តគំរាមកំហែងសន្តិសុខនៅរាជធានីភ្នំពេញ រឿងគ្រប់គ្រងអាវុធជាតិផ្ទុះនៅកម្ពុជាសូម្បីតែនៅរាជធានីភ្នំពេញគឺជារឿងវែកចកមួយនៅក្នុងសង្គមដែលមកដល់ពេលនេះមិនដឹងថា ពេលណាទើបបញ្ហានេះលែងមាន ។ បញ្ហាមួយករណីដោះចប់មួយករណីថ្មីបានកើតឡើងជាបន្តបន្ទាប់ ហើយករណីចុងក្រោយគឺរិតតែមានរូបភាពអាក្រក់ដែលរួមមានករណីស្លាប់មន្រ្តីសមត្ថកិច្ចថែមទៀតផង។
វិចារណកថា កុំបំភ្លេចមនុស្សចាស់! មនុស្សចាស់ជាមរតកដែលអ្នកជំនាន់ក្រោយត្រូវយកចិត្តទុកដាក់ ថ្ងៃទី០១ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលប្រកាសឲ្យប្រជាពលរដ្ឋនិងស្ថាប័ននានាចូលរួមទិវាមនុស្សចាស់អន្តរជាតិទាំងអស់គ្នា ដូច្នេះសូមកុំបំភ្លេចឫទុកមនុស្សចាស់ចោលដោយគ្មានការយកចិត្តទុកដាក់ ។
វិចារណកថា បើស្រលាញ់និងចង់ការពារព្រៃឈើកុំស្រលាញ់និងចូលចិត្តប្រើប្រាស់ផលិតផលកែច្នៃពីឈើ! ប្រសិនបើយើងទាំងអស់គ្នាចង់អភិរក្សនិងការពារធនធានព្រៃឈើក្រៅពីចូលរួមការពារព្រៃឈើនិងដាំដើមឈើឡើងវិញនៅកន្លែងដែលរិចរិលហើយនោះ យើងទាំងអស់គ្នាក៏មិនគួរនាំគ្នាបន្តស្រលាញ់និងប្រើប្រាស់ នូវឧបករណ៍និងសំភារៈនានាធ្វើអំពីឈើឡើយ។