វិចារណកថា រៀនអីក៏មិនអត់ប្រយោជន៍ អោយតែចេះប្រាកដ នៅពេលនេះសាកលវិទ្យាល័យនិងស្ថាប័នឧត្តមសិក្សាទាំងសាធារណៈ និង ឯកជនជាង១០០កំពុងរង់ចាំ ប្អូនៗ សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិចុះឈ្មោះចូលរៀន។
វិចារណកថា សង្ឃឹមថា យើងពួតដៃគ្នាបន្ថទៀតដើម្បីសម្រេចក្តីស្រម៉ៃរបស់យើងនៅឆ្នាំ២០៣០ គោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០សម្រាប់កម្ពុជានៅស្ថិតនៅឆ្ងាយនៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាខំប្រឹងប្រែងរួម គ្នានោះយើងអាចសម្រេចបាន ចុះខំប្រឹង ។
វិចារណកថា សង្ឃឹមថា សំណុំរឿងដូចករណីក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា នឹងលែងមានវត្តមាននៅកម្ពុជា មកដល់ពេលនេះរឿងក្តីក្តាំងរវាងប្រជាពលរដ្ឋរងគ្រោះ និងអតីតឧកញ៉ាស្រី ឡេង ចាន់ណា កំពុងតែដំណើរ ការក្រោយចំណាត់ការផ្ទាល់ក្រុមមេធាវីរាជរដ្ឋាភិបាល ប៉ុន្តែការសម្រេចលទ្ធផលយ៉ាងណានោះនៅមិនទាន់ទទួលពន្លឺនៅឡើយ ដូច្នេះសង្ឃឹមថា ករណីថ្មីដូចករណីនេះនឹងលែងមាននៅកម្ពុជាបន្តទៀត ។
វិចារណកថា កុំធ្វេសប្រហែសនឹងគ្រោះធម្មជាតិ ដោយសារតែបម្រែបម្រួលអាកាសធាតុ ការប្រែប្រួលអាកាសធាតុបាននិងកំពុងតែជះឥទ្ធិពលអវិជ្ជមានដ៏ធ្ងន់ធ្ងរ យ៉ាងជាក់ស្តែងមកលើបរិស្ថានពិភពលោក និងបានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ ព្រមទាំងមានឥទ្ធិពលនិងគ្រោះមហន្តរាយកាន់តែធំ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្ន។
វិចារណកថា បង្ការរឿងផិតក្បត់ដោយការជជែកគ្នាដោយត្រង់ៗ ! រឿងផិតក្បត់នៅក្នុងសង្គមកម្ពុជាមានកាន់តែច្រើន ហើយបច្ចុប្បន្ននេះដោយសារតែមធ្យោបាយនៃការផ្សព្វផ្សាយកាន់តែទូលំទូលាយនាំឲ្យការនិយាយអំពីបញ្ហានេះគឺកាន់តែបើកចំហរនិងកាន់តែគឃ្លើននៅ លើបណ្តាញសង្គម ដែលជារូបភាពមិនគួរកើតមានទាល់តែសោះ ។
វិចារណកថា សង្ឃឹមថា កម្ពុជានិងប្រទេសជិតខាងនឹងកាត់បន្ថយអរិយភាពរវាងគ្នានឹងគ្នា ជំនួបទល់មុខគ្នារវាងមេដឹកនាំកម្ពុជានិងប្រទេសជិតខាង បានជួបគ្នាជាបន្តបន្ទាប់នៅក្រៅកិច្ចប្រជុំកំពូល អាស៊ាននៅឡាវកាលពីពេលថ្មីៗនេះ ដូច្នេះសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំង៤នឹងកាន់តែប្រសើរ ហើយមានតែផលប្រយោជន៍ជាតិនិងប្រជាជនដោយស្មើភាពគ្នា ។
វិចារណកថា អ្នកទេសចរនិងអ្នកផ្តល់សេវាកម្មគួរតែពួតដៃគ្នាលើកកំពស់ឧស្សាហកម្មទេសចរណ៍ក្នុងស្រុក រវាងអ្នកទេសចរនិងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅក្នុងស្រុកគួរតែបញ្ចប់ការរិះគន់គ្នាហើយគួរតែរួបរួមគ្នាដោះស្រាយបញ្ហានិងលើកកំពស់ការពង្រឹងការផ្សព្វផ្សាយនិងទាក់ទាញផលិតផលទេសចរណ៍នានានៅក្នុងប្រទេស ។
វិចារណកថា បើសាលារដ្ឋនានាអាចអភិវឌ្ឈន៍ដូច សាលាបឋមសិក្សារាជបូរណ៍អាណាព្យាបាលនានាលែងបារម្ភហើយ! ដោយសារតែបារម្ភអំពីគុណភាពនៃការអប់រំកូនចៅនៅតាមសាលារៀននានា ទើបឪពុកម្តាយម្នាក់ៗនៅ កម្ពុជាជាពិសេសនៅរាជធានីភ្នំពេញម្នាក់ៗជើងបីជើងបួនរកសាលានេះរកសាលានោះឲ្យកូនរៀន ដោយខ្លះខំសន្សំសំចៃគ្រប់យ៉ាង គឺនៅក្នុងបំណងតែមួយគត់គឺមានថវិកាគ្រប់គ្រាន់ដើម្បីបងថ្លៃសិក្សាកូននៅសាលាដែលល្អ សាលាមានគុណភាព ។
វិចារណកថា មានរថយន្តជិះហើយសូមប្រើប្រាស់ដោយសុវត្ថិភាព ! កាលពីឱកាសភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ មានការចែកចាយនូវរូបភាពក៏ដូចជាវីដេអូខ្លីមួយដែលបង្ហាញពី រថយន្តមួយគ្រឿង បើកទ្វារកន្ទុយក្រោយដោយទុកឲ្យកុមារានិងកុមារីតូចៗពីនាក់អង្គុយនៅទីនោះ ហើយធ្វើដំណើរយ៉ាងរំភើយ ដែលសកម្មភាពបែបនោះគឺមានហានិភ័យបំផុត ។
វិចារណកថា សូមលើកកម្ពស់ច្បាប់ចរាចរណ៍និងប្រុងប្រយ័ត្នក្នុងបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃ៦ ខែតុលា ឆ្នាំ២០២៤ រាល់ការធ្វើដំណើរនៅតាមដងផ្លូវនានាសូមលើកកំពស់ការប្រុងប្រយ័ត្នឲ្យបានទ្វេរដងដើម្បីធ្វើយ៉ាងណារក្សាសុវត្ថិភាពនៅក្នុងការធ្វើដំណើរនិងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដែលជាទូទៅតែងតែអាក្រក់នៅក្នុងអំឡុងពេលនោះ ។
វិចារណកថា សង្ឃឹមថា កូនខ្មែរនឹងទទួលបានផលពីលុយ៨០លានដុល្លារ ធនាគារពិភពលោកបានប្រកាសកាលពីថ្ងៃអង្គារ៍ថា ខ្លួនបានអនុម័តផ្តល់ហិរញ្ញប្បទានចំនួនរហូតដល់ទៅ ៨០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវកម្រិតខ្ពស់ ដូច្នេះយើងខ្ញុំសង្ឃឹមថា កូនខ្មែរជាពិសេសគឺកូនអ្នក្រីក្រនឹងទទួលផលពីគម្រោងនេះ ។
វិចារណកថា កុំធ្វេសប្រហែសចំពោះទឹក ! ឡើងស្រកអាចលឿនជាការរំពឹងទុក កម្រិតកំពស់ទឹកនៅតាមដងទន្លេមេគង្គ ទន្លេបាសាក់ និង ទន្លេសាប ហាក់មានសភាពកើនឡើងគួរឲ្យកត់សំគាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេនិងប្រភទទឹក ដែលមានព្រែក ឫស្ទឹងជាប់ទន្លេក៏ត្រូវតែប្រុងប្រយ័ត្ន ។
វិចារណកថា ពេលសម្រាកភ្ជុំបិណ្ឌ៣ថ្ងៃ ទៅណាមកណាគិតសុវត្ថិភាពផ្ទះសម្បែងផង ! នៅពេលសម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិរយៈពេល៣ថ្ងៃនៅសប្តាហ៍ក្រោយពេលទៅណាមក ណាសូមគិតអំពីសុវត្ថិភាពផ្ទះសម្បែងផង ជាពិសេសសម្រាប់អ្នកដែលមានលំនៅស្ថានដែលធ្លាប់រងគ្រោះនឹងជំនន់ទឹកភ្លៀង។
វិចារណកថា គេសងផ្តាច់ហើយ ទុកប្លង់កម្មសិទ្ធិគេធ្វើអ្វីទៀត ? ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅកម្ពុជាឲ្យប្រញាប់ប្រញាល់រៀបចំប្លង់កម្មសិទ្ធិ ដែលភាសាផ្លូវការគេហៅថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងលិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជនក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ច ទូទាត់សងឥណទានចប់ជាស្ថាពរ។
វិចារណកថា បិណ្ឌត្រឡប់ទៅភូមិស្រុកកុំស្ពាយបំណុលទុកជូនឪពុកម្តាយនៅស្រុក ! ជិតដល់ភ្ជុំបិណ្ឌហើយបងប្អូនដូច្នេះពេលទៅស្រុកសប្បាយជួបជុំបងប្អូនសាច់ញាតិ កាប់មាន់កាប់ទា ហូបចុកសប្បាយៗចុះតែសូមមានព្រំដែន ហើយបើសិនជាមិនគិតបានគិតរឿងសុខភាពខ្លួនឯងទៀត ហើយជាពិសេសគឺសូមកុំនាំទុក្ខនាំទោស នាំបំណុលអោយឪពុកម្តាយនៅស្រុកភូមិ ។
វិចារណកថា ស្ថានភាពគ្រោះទឹកជំនន់ឆ្លងផុត តែត្រូវបន្តប្រុងប្រយ័ត្នគ្រោះធម្មជាតិថ្មី! ឥទ្ធិពលនៃវិសម្ពាធ ដែលកើតមានជាព្យុះជាបន្តបន្ទាប់ហើយព្យុះទី ១៤ ត្រូវគេព្រមានថា មានភ្លៀងធ្លាក់ខ្លាំងនៅកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាអាចគេចផុតទាំងអស់គ្នា។
វិចារណកថា ពេលគ្រោះថ្នាក់ចរាចរណ៍ គួរប្រើច្បាប់ដោះស្រាយ ជាងប្រើបក្សពួក នៅពេលបច្ចុប្បន្ននេះបាតុភាពផ្តេសផ្តាសដែលបានកើតមានឡើងនៅពេលមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងថ្មីទៀតដោយ។
វិចារណកថា បើបំណុលកើន សង្គមចម្រើនឡើងជារឿងល្អ កុំឱ្យតែបំណុលកើន សង្គមជាតិមិនកម្រើក បំណុលសាធារណៈរបស់កម្ពុជានៅត្រីមាសទី២នៃឆ្នាំ២០២៤កើនឡើងដល់ចំនួន ១១,២៧ពាន់លានដុល្លារ ហើយបើធៀបនឹងរយៈពេល៣ខែត្រីមាសទី១ ឃើញថាមានការកើនឡើងប្រមាណជា ១,៦២ភាគរយ ប៉ុន្តែទោះបីជាយ៉ាងណាក៏យើងបានឃើញសមិទ្ធផលថ្មីៗជាច្រើនដែរ ។
វិចារណកថា សង្ឃឹមថាកម្ពុជាកាន់តែសកម្មប្រឆាំងនឹងអំពើជូញដូរមនុស្ស ការបង្រ្កាបការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទរបស់ប្រទេសកម្ពុជានៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤គឺបង្ហាញពីការខិតខំរបស់កម្ពុជានៅក្នុងការទប់ស្កាត់អំពើដ៏លាមករំលោភលើសិទ្ធិសេរីភាពរបស់មនុស្សជាតិ ។
វិចារណកថា គិតម៉េចវិញកម្មវិធីផ្តល់រង្វាន់របស់ក្រុមហ៊ុនស្រាបៀរមួយចំនួន ? ការឃោសនាពីមុនៗវាសាហាវ ទៅហើយ ប៉ុន្តែការឃោសនានិងធ្វើយុទ្ធនាការទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរមួយចំនួននៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅវារិតតែសាហាវទៅទៀត ។
វិចារណកថា ទៅលេងប្រាសាទនៅតំបន់អង្គរអស់ឫនៅ? តំបន់បេតិកភ័ណ្ឌអង្គរនៅខេត្តសៀមរាប មិនមែនមានតែអង្គរវត្តមួយនោះទេ តាមពិតទៅទីបុរាណដ្ឋាននេះនៅមានប្រសាទជាច្រើន ដែលយើងទាំងអស់គ្នាគួរតែដឹងនឹងជួយបន្តផ្សព្វផ្សាយដើម្បីលើកកំពស់និងជំរុញសក្តានុពលទេសចរណ៍នៅស្រុកយើង ។