ប្អូនៗយុវជននិងយុវតីដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទាំងអស់នៅពេលនេះប្រឡងបានបញ្ចប់ហើយ ក្រោយពេលដែលបានខំប្រឹងប្រែងរៀនសូត្រពេញមួយឆ្នាំកន្លងមក ដោយនៅក្នុងនោះ ប្អូនៗខ្លះព្រោះតែការរៀន មិនសូវបានជួយកិច្ចការផ្ទះទេ ដូច្នេះនៅក្នុងអំឡុងពេលសម្រាករង់ចាំលទ្ធផល មើលលៃលករៀនធ្វើនេះធ្វើនោះនៅក្នុងផ្ទះជំនួសដៃឪពុកម្តាយផង។