ក្នុងអំឡុងពេលមានបន្ទូលទៅកាន់គ្រិស្តបរិស័ទនាថ្ងៃបុណ្យសន្ត សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអញ្ជើញអស់គ្រីស្តបរិស័ទ កុំឱ្យមើលឃើញភាពបរិសុទ្ធជាអ្វីដែលមិនអាចសម្រេចបាន ហើយជំរុញឱ្យពួកគេ ខិតខំបំពេញកិច្ចតាមជំនឿតាមគំរូរបស់សន្តបុរគ្គលដោយចាប់ផ្តើមពីសកម្មភាពបន្តិចបន្តួចឡើងទៅ ដើម្បីឲ្យជីវិតរស់នៅក្នុងជីវិតដ៏បរិសុទ្ធបន្ថែមទៀត។