គ្រីស្តបរិស័ទនៅប៉ាគីស្ថានស្វាគមន៍ការតែងតាំងអភិបាលថ្មី

គ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិក នៅប្រទេសប៉ាគីស្ថានបានស្វាគមន៍ការតែងតាំងលោកអគ្គអភិបាលថ្មី ដែលប្រកាសដោយសម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦​។​

ការប្រកាសនេះត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយដោយគ្រីស្តបរិស័ទកាតូលិកទូទាំងប្រទេស ជាពិសេសនៅក្នុងទីក្រុងឡាហ័រ (Lahore) និងទីក្រុងក្វេតា (Quetta)។

លោកអភិបាល សាំសុន ស៊ូកាឌីន (Samson Shukardin) ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកប៉ាគីស្ថាន បានស្វាគមន៍ការសម្រេចចិត្តនេះ ហើយបានពិពណ៌នាថាវាជាជំហានវិជ្ជមានសម្រាប់ព្រះសហគមន៍។

លោកបានមានប្រសាសន៍ថា ការតែងតាំងក្នុងពេលដំណាលគ្នានេះ នឹងជួយព្រះសហគមន៍ឲ្យ បន្តបេសកកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

លោកបានថ្លែងថា លោកសប្បាយចិត្ត ដែលលោកបូជាចារ្យ ខាលីដ រ៉េម៉ាត (Khalid Rehmat) ជាអភិបាល ក្មេងជាងគេនៅក្នុងប្រទេសប៉ាគីស្ថានសម្រាប់គង្វាលគ្រីស្តបរិស័ទនៅ ទីក្រុងឡាហ័រ ជាកន្លែងដែលលោកបានបម្រើការជាបូជាចារ្យអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

លោកក៏បានស្វាគមន៍ចំពោះការតែងតាំង អភិបាល សេបាសៀន ហ្រ្វង់ស៊ី ស័រ (Sebastian Francis Shaw ) ដែលពីមុនធ្លាប់បម្រើការជាអគ្គអភិបាល នៅព្រះសហគមន៍ឡាហ័រ ទៅ បន្តកិច្ចបម្រើសាសនារបស់លោកនៅ ព្រះសហគមន៍ ក្វេតាវិញ៕

Daily Program

Livesteam thumbnail