កម្មវិធីដំណើរទស្សនកិច្ចរបស់សម្តេចប៉ាបឡេអូទៅកាន់មូណាកូត្រូវបានផ្សព្វផ្សាយ
វ៉ាទីកង់ញូវបានរាយការណ៍ថា គម្រោងយាងទៅបំពេញទស្សនកិច្ចនរបស់សម្តេចប៉ាបឡេអូទី១៤ ទៅកាន់មូណាកូត្រូវបានប្រកាសជាផ្លូវការ។
ប្រភពដដែលបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺមានរយៈពេលប្រមាណជា ៩ ម៉ោង នៅថ្ងៃទី ២៨ ខែមីនា ខាងមុខ។
នៅក្នុងឱកាសនោះ សម្តេចប៉ាបឡេអូគ្រោងនឹងយាងជួបនិងពិភាក្សាសាវនាការការងារជាមួយនឹងព្រះអង្គម្ចាស់ អាល់បឺត ទី២ ( Albert II) សហគមន៍កាតូលិក ប្អូនៗកុមារ ហើយទ្រង់ក៏នឹងយាងដឹកនាំកម្មវិធីថ្វាយអភិបូជាមួយ នៅមុនពេលបញ្ចប់ដំណើរទស្សនកិច្ចនេះផងដែរ។
តាមគម្រោងសម្តេចប៉ាបឡេអូនឹង ធ្វើដំណើរទៅកាន់ប្រទេសនេះ ដោយឧត្ថម្ភាចក្រប៉ុណ្ណោះ ហើយកម្មវិធីនឹងចាប់ផ្តើមរង្វង់ម៉ោង៧ ព្រឹក ហើយនឹងបញ្ចាប់នៅវេលាម៉ោងប្រមាណជាជិត ៦ល្ងាច៕