រដ្ឋមន្ត្រីការបរទេសលីបង់ស្នើសុំជំនួយពីសន្តអាសនៈដល់ គ្រីស្តបរិស័ទនៅភាគខាងត្បូង

រដ្ឋាភិបាលលីបង់តាមរយៈរដ្ឋមន្រ្តីការបរទេសរបស់ខ្លួនបានអំពាវនាវដល់សន្តអាសនៈជួយជាពិសេសគឺជំនួយមនុស្សធម៌ ដើម្បីរក្សាវត្តមានរបស់គ្រីស្តបរិស័ទនៅភាគខាងត្បូងនៃប្រទេស។

ចាប់តាំងពីការផ្ទុះឡើងនូវជម្លោះឡើងវិញនៅមជ្ឈិមបូព៌ា គ្រីស្តបរិស័ទនៅជិតព្រំដែនជាមួយអ៊ីស្រាអែលបានកំពុងតែស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងបទបញ្ជាជម្លៀសចេញ ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំមួយ។

លោក យូសូហ្វ រ៉ាហ្គី ( Youssef Raggi) រដ្ឋមន្ត្រីការបរទេសលីបង់ បានពិភាក្សាជាមួយនឹងលោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ( Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ តាមទូរស័ព្ទកាលពីសប្តាហ៍មុនថា ស្ថានភាពនៅភាគខាងត្បូង កំពុងប្រឈមមុខនឹងបញ្ហា។

លោកបានអះអាងថា លោកបានស្នើសុំឱ្យ សន្តអាសនៈធ្វើអន្តរាគមន៍ និងសម្របសម្រួលដើម្បីជួយរក្សាវត្តមានគ្រិស្តបរិស័ទនៅក្នុងតំបន់ទាំងនោះ៕

Daily Program

Livesteam thumbnail