សម្តេចប៉ាបឡេអូ៖ ព្រះវិហារគឺជាកន្លែងសន្តិភាពនិងសាមគ្គីភាព

សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា​ ព្រះវិហារនៅតាមព្រះសហគមន៍កាតូលិកនីមួយគឺជានិមិត្តរូបនៃសន្តិភាព និងសាមគ្គីភាពរវាងគ្រិស្តបរិស័ទ និង ជាកន្លែងទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ផងដែរ។​

តាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ សម្តេចប៉់ាបឡេអូបានមានបន្ទូលថា នៅលើពិភពលោកដែលត្រូវបានសម្គាល់ដោយការបែកបាក់ និងភាពតានតឹង ព្រះវិហារជាកន្លែងរួបរួមសមាជិករបស់ខ្លួនតាមរយៈជំនឿរបស់ពួកគេលើព្រះគ្រីស្តនិងសេចក្តីស្រឡាញ់របស់ទ្រង់ ដូច្នេះហើយព្រះវិហារមានបេសកកម្មក៏ដូចជាតួនាទីជាកន្លែងសន្តិភាពនិងសាមគ្គីភាពមួយ។

សម្តេចប៉ាបឡេអូបាន គូសបញ្ជាក់ថា ទីនោះគឺជាកន្លែង រួបរួមគ្នានៅក្នុងអង្គព្រះគ្រីស្តនិងជាកន្លែងសង្គ្រោះយើងទាំងអស់គ្នា ទីនោះគឺជាកន្លែង បើកចំហសម្រាប់មនុស្សគ្រប់គ្នា។

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា ព្រះវិហារគឺជាសញ្ញាដ៏អស្ចារ្យនៃក្តីសង្ឃឹម  ជាពិសេសនៅក្នុងសម័យកាលរបស់យើង ដែលឆ្លងកាត់ដោយជម្លោះ និងសង្គ្រាមជាច្រើន ទីនោះគឺជាកន្លែង ប្រកាសដំណឹងល្អ៕

Daily Program

Livesteam thumbnail