សន្តអាសនៈនិងគុយបាបន្តធ្វើការជាមួយគ្នាដើម្បីលើកស្ទូយសេចក្តីថ្លៃថ្នូរនិងសិទ្ធិសេរីភាព
គុយបានឹងដោះលែងអ្នកទោសចំនួន ៥១ នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលគុយបាឲ្យដឹងថា ការសម្រេចចិត្តលើកលែងទោស៥១នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវបានធ្វើឡើងក្នុងស្មារតីសុច្ឆន្ទៈ និងទំនាក់ទំនងការទូតដ៏រលូនជាមួយសន្តអាសនៈ ហើយក៏ស្របពេលដែលព្រះសហគមន៍កាតូលិកឈានចូលដល់សប្តាហ៍ពិសិដ្ឋ។ នេះបើតាមវ៉ាទីកង់ញូវ។
លោក ម៉ាតេអូ ប្រ៊ុននី (Matteo Bruni ) នាយកការិយាល័យព័ត៌មានសន្តអាសនៈបានបញ្ជាក់ ថា ភាគីទាំងពីរគឺពិតជាមានការពិគ្រោះនិងពិភាក្សាគ្នាមែន។
សេចក្តីថ្លែងការណ៍នេះក៏បានកត់សម្គាល់ផងដែរថា ពួកគេទាំងអស់សុទ្ធតែជាអ្នកទោសដែលបានជាប់ពន្ធនាគារ ប៉ុន្តែពួកគេបានរក្សាអាកប្បកិរិយាល្អនៅក្នុងអំឡុងពេលឃុំឃាំង។
រដ្ឋាភិបាលគុយបានអះអាងថា ចាប់តាំងពីឆ្នាំ២០១០មក អ្នកទោសជាង ៩.៩០០ នាក់បានទទួលអត្ថប្រយោជន៍ពីការលើកលែងទោស៕