កាឌីណាល់មួយរូបថ្លែងថា សន្តិភាពត្រូវតែចាប់ផ្តើមនៅក្នុងចំណោមព្រះសហគមន៍នានា

គ្រីស្តបរិស័ទត្រូវតែស្វែងរកសន្តិភាពឡើងវិញជាមុនសិននៅក្នុងព្រះសហគមន៍ និងក្នុងចំណោមព្រះវិហារនានា ប្រសិនបើពួកគេចង់រួមចំណែកដល់សន្តិភាពនៅក្នុងសង្គម នេះបើតាមប្រសាសន៍របស់លោកកាឌីណាល់ ឃឺត កុច (Kurt Koch) ប្រធានការិយាល័យវ៉ាទីកង់ទទួលបន្ទុកលើកកម្ពស់ឯកភាពគ្រីស្តសាសនា ។

លោកកាឌីណាល់បានថ្លែងថា ជាដំបូង យើងត្រូវស្វែងរកសន្តិភាពឡើងវិញនៅក្នុងព្រះសហគមន៍ និងក្នុងចំណោមព្រះវិហារទាំងអស់។

លោកបានបន្តថា ចលនាឯកភាពគ្រីស្តសាសនា អាចជួយយើងឱ្យរស់នៅដោយមានតុល្យភាព។

លោកកាឌីណាល់បានមានប្រសាសន៍ក្នុងអំឡុងពេលចូលរួមសន្និសីទស្តីពី «សាសនា និងការទូត» ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកញ្ញា នៅ ទីក្រុងរ៉ូមដោយ បានឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណប្រវត្តិសាស្ត្រ ខាងវិញ្ញាណ និងវប្បធម៌របស់អឺរ៉ុប ដោយចាប់ផ្តើមពីសហភាពអឺរ៉ុប ស្ថាប័ននានារបស់ខ្លួន ទីផ្សាររួម និងរូបិយប័ណ្ណ។

លោកបានមានប្រសាសន៍ថា អត្តសញ្ញាណរបស់អឺរ៉ុបលាតសន្ធឹងហួសពីទម្រង់សេដ្ឋកិច្ច និងនយោបាយ ហើយលោកបានលើកឡើងនូវសំណួរថា តើអឺរ៉ុបអាចមានអនាគតដែរឬទេ ប្រសិនបើខ្លួនបាត់បង់ការយល់ដឹងអំពីប្រភពដើមរបស់ខ្លួន។

លោកកាឌីណាល់ក៏ បានសង្កត់ធ្ងន់លើការស្វែងរកភាពល្អ និងសេចក្តីពិតហើយបន្ថែមថា លទ្ធិប្រជាធិបតេយ្យត្រូវការច្បាប់ និងគោលការណ៍នៃយុត្តិធម៌ដែលមិនពឹងផ្អែកតែលើឆន្ទៈរបស់សំឡេងភាគច្រើននោះទេ។

លោកក៏បានសង្កត់ធ្ងន់លើប្រពៃណីច្បាប់រ៉ូម៉ាំង និងការរួមចំណែករបស់មនុស្សចំពោះការបែងចែករវាងព្រះវិហារ និងរដ្ឋ ដែលលោកចាត់ទុកថាជាកត្តាសំខាន់សម្រាប់សេរីភាពនៃមនសិការ។

 

Daily Program

Livesteam thumbnail
khmer popup image