នាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WCS នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានលែងអណ្តើកហ្លួងដែលជាប្រភេទសត្វកំពុងទទួលរងគ្រោះជិតផុតពូជបំផុតចំនួន ២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងថាសត្វអណ្តើកហ្លួងអាចរស់នៅនិងបន្តពូជបាន។