ពត៌មាន

  • លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី បាននិយាយថា ត្រៀមខ្លួនដើម្បីរៀបចំការបោះឆ្នោត​បន្ទាប់ពីការរិះគន់របស់លោកត្រាំ

    Dec 12, 2025
    កាលពីថ្ងៃអង្គារ ទី៩ ខែធ្នូ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាន​អះអាង​ថាត្រៀមខ្លួនដើម្បីរៀបចំ​ការបោះឆ្នោតប្រធានាធិបតី ប្រសិនបើ​លក្ខខណ្ឌ​សន្តិសុខមានគ្រប់​គ្រាន់ នៅខណៈ​ដែលលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ជាថ្មីម្តងទៀត បាន​រិះគន់​អវត្តមានការបោះឆ្នោត​នៅប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនក៏បានថ្លែងថា លោក​បានបង្ហាញទៅកាន់សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ ទី១០ ធ្នូ នូវផែនការសន្តិភាពអាម៉េរិក​ដែល​​បានកែតម្រូវ ដែលសំដៅបញ្ចប់សង្រ្គាមជាមួយទីក្រុងមូស្គូ។