តន្រ្តីក៏ជាផ្លូវដែល​យើង​អាចស្កាត់ជួបព្រះជាម្ចាស់បានដែរ

សម្តេចប៉ាបឡេអូទី១៤ កាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុនបានមានបន្ទូលថា តន្រ្តីសំខាន់ណាស់សម្រាប់មនុស្សជាតិ ហើយតន្រ្តីគឺជាផ្លូវដែលអាចផ្សារភ្ជាប់យើងទៅនឹងព្រះជាម្ចាស់ផងដែរ។

នៅពេលដែលជួបជាមួយនឹងក្រុមសិល្បៈករ និង អ្នករៀបចំកម្មវិធីប្រគុំតន្ត្រីបុណ្យព្រះយេស៊ូប្រសូត្រលើកទី៦ កាលពីថ្ងៃសុក្រសម្តេចប៉ាបឡេអូបានមានបន្ទូលថា តន្រ្តីគឺជាទម្រង់មួយនៃការបង្ហាញនូវក្តីសង្ឃឹម និង ទម្រង់មួយនៃក្តីស្រលាញ់ ហើយតាមរយៈតន្រ្តីយើងអាចមានសន្តិភាពផ្លូវចិត្តហើយស្ងប់ស្ងាត់ដែលអាចរួមគ្នាធ្វើដំណើរទៅជួបព្រះជាម្ចាស់បាន។

ដោយឆ្លុះបញ្ចាំងពីគុណតម្លៃនៃតន្ត្រី សម្តេចប៉ាបលីអូបានរំលឹកថា បទចម្រៀងសាសនា និង តន្រ្តីដែលលេងអមជាមួយមានន័យថាលើកតម្កើងព្រលឹងរបស់យើង ហើយបានលើកឡើងបន្ថែមថា ដោយយល់ពីចំណុចនេះ ទើបសន្តអូគូស្ទីន តែងតែណែនាំគ្រីស្តបរិស័ទថា ទោះលំបាកយ៉ាងណាក៏យើងគួរតែបន្តតស៊ូដើម្បីព្រះជាម្ចាស់។

នៅក្នុងឱកាសនោះ អ្នកចម្រៀង និងអ្នកនិពន្ធជនជាតិកាណាដាម្នាក់ គឺលោក ម៉ាយឃើល បូប្លេ ( Michael Bublé) បានអះអាងថា ពេលដែលលោកឮតន្ត្រី លោកក៏បានឮសំឡេងរបស់ព្រះជាម្ចាស់ផងដែរ។

លោកបានលើកឡើងទៀតថា តន្រ្តីនិងចម្រៀងជាអំណោយទានដ៏មានតម្លៃរបស់ព្រះជាម្ចាស់ដល់មនុស្សជាតិ។

Daily Program

Livesteam thumbnail