គ្រីស្តបរិស័ទនៅចិនទទួលបានអភិបាលថ្មីមួយរូប
លោកអភិបាលព្រះសហគមន៍នៅចិនថ្មីមួយរូបត្រូវបានគេដឹងថា បានទទួលការតែងតាំងដោយសម្តេចប៉ាបឡេអូ តាំងពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២៥ ហើយបេក្ខភាពរបស់លោកអភិបាលត្រូវបានអនុម័តក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាង សន្តអាសនៈ និងប្រទេសចិន និងបន្ទាប់ពីទទួលយកការលាលែងពីតំណែងពីលោកអភិបាលយ៉ូសែប ចាង វៃហូ ( Joseph Zhang Weizhu)។ នេះបើតាមការចុះផ្សាយរបស់វ៉ាទីកង់ញូវកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។
សារព័ត៌មាននេះបានរាយការណ៍ថា លោកអភិបាលថ្មីមានឈ្មោះ ហ្រ្វង់ស៊ី លី ជានលីង (Francis Li Ji) នឹងទទួលខុសត្រូវលើព្រះសហគមន៍កាតូលិកនៅភូមិភាគ ស៊ីងសៀន(Xinxiang ) នៅក្នុងខេត្តហេណាន ប្រទេសចិន។ លោកត្រូវបានធ្វើពិធីតែងតាំងកាលពីថ្ងៃទី៥ ខែធ្នូកន្លងទៅ។
លោក អភិបាលថ្មី កើតនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៧៤ នៅទីក្រុង ហ៊ុយជៀន ( Huixian) ខេត្ត ហេណាន ក្នុងគ្រួសារកាតូលិកមួយ។ ចាប់ពីខែកញ្ញា ឆ្នាំ១៩៩០ ដល់ខែមិថុនា ឆ្នាំ១៩៩៩ លោកបានបញ្ចប់ការសិក្សា ហើយបានត្រៀមខ្លួនសម្រាប់ការដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៩ លោកបានទទួលការតែងតាំងជាបូជាចារ្យ ហើយបានបម្រើគ្រីស្តបរិស័ទនិង ព្រះសហគមន៍ជាច្រើន៕