សម្តេចប៉ាបឡេអូសង្កត់ធ្ងន់ជាថ្មីអំពី AI និង មនុស្សជំនាន់ក្រោយ
សម្តេចប៉ាបឡេអូ ទី១៤ មានបន្ទូលថា មនុស្សជំនាន់ថ្មីត្រូវតែទទួលបានជំនួយ និងការណែនាំ នៅពេលនិយាយអំពីទំនាក់ទំនងរបស់ពួកគេជាមួយបច្ចេកវិទ្យាថ្មីៗ ហើយទ្រង់អំពាវនាវឱ្យចូលរួមយ៉ាងទូលំទូលាយនៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីអភិវឌ្ឈន៍ AI ឲ្យត្រូវនឹងគុណភាព គុណតម្លៃ និង ផលប្រយោជន៍ប្រកបដោយគុណធម៌ ។
សម្តេចប៉ាបឡេអូ បានគូសបញ្ជាក់ពីរបៀបដែល មនុស្សជំនាន់ថ្មីត្រូវតែទទួលបានជំនួយ មិនមែនរារាំង នៅលើផ្លូវឆ្ពោះទៅរកភាពចាស់ទុំ និងការទទួលខុសត្រូវផ្ទាល់ខ្លួនដោយគ្មានការជ្រៀតជ្រែកដោយ AI ។
នៅក្នុងកម្មវិធីសិក្ខាសាលាមួយនៅព្រឹកថ្ងៃសុក្រសប្តាហ៍កន្លងទៅ សម្តេចប៉ាបឡេអូបានពន្យល់ថា សមត្ថភាពចូលប្រើទិន្នន័យ និងព័ត៌មានយ៉ាងច្រើនមិនគួរច្រឡំជាមួយសមត្ថភាពទាញយកអត្ថន័យ និងតម្លៃពីវាទេ។
សម្តេចប៉ាបឡេអូបាន បន្ថែមថា មនុស្សជាតិយើងក៏តម្រូវឱ្យមានឆន្ទៈក្នុងការប្រឈមមុខនឹងអាថ៌កំបាំង និងសំណួរស្នូលនៃអត្ថិភាព។
សម្តេចប៉ាបបានបន្តថា សុខុមាលភាពសង្គមអាស្រ័យលើសមត្ថភាពរបស់យុវជនក្នុងការអភិវឌ្ឍទេពកោសល្យរបស់ពួកគេ និងឆ្លើយតបទៅនឹងតម្រូវការនៃសម័យកាល និងតម្រូវការរបស់អ្នកដទៃ ដោយចិត្តសប្បុរស និងសេរីភាពផ្លូវចិត្ត"៕