សម្តេចប៉ាបឡេអូ៖ អោយតែមានទុក្ខ ព្រះជាម្ចាស់មានបន្ទូលមកកាន់​យើងជានិច្ច

នៅពេលយាងជួបជាមួយនឹងសិល្បករ និងអ្នករៀបចំកម្មវិធីនៅមុនថ្ងៃបុណ្យណូអែលប្រចាំឆ្នាំនៅបុរី​វ៉ាទីកង់ ពោលគឺកម្មវិធី នៃ"ការប្រគុំតន្ត្រីជាមួយជនក្រីក្រ" សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា សម្រាប់ព្រះជាម្ចាស់នរណាក៏ជាប្រជារាស្រ្តរបស់ទ្រង់ ហើយទ្រង់តែងតែមានបន្ទូលជាមួយជានិច្ច ឲ្យតែយើងទាំងអស់គ្នានឹកនិងចង់សន្ទនាជាមួយនឹងទ្រង់ពិតប្រាកដ។

នាឱកាសនោះ សម្តេចប៉ាបឡេអូ​បានស្វាគមន៍អ្នកសិល្បករ និងអ្នករៀបចំកម្មវិធីប្រគុំតន្ត្រីទាំងអស់ ដោយមានបន្ទូលថា នេះគឺជាកម្មវិធីមួយដែលបន្តរៀបចំឡើងពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដើម្បីបង្ហាញពីស្មើភាពរបស់មនុស្ស។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា គំនិតផ្តួចផ្តើមដែលបានចាប់ផ្តើមដោយសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ជា «ប្រពៃណីដ៏ស្រស់ស្អាត» ដែលផ្សារភ្ជាប់មនុស្សគ្រប់ឋានៈនិងតួនាទី។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ការចាប់កំណើតរបស់ព្រះយេស៊ូ ជាសក្ខីកម្មនៃទំនាក់ទំនងមនុស្សជាតិ ដោយកត់សម្គាល់ថា ការចាប់កំណើតជាមនុស្ស គឺជាការបង្ហាញនូវសេចក្ដីស្រឡាញ់ដែលព្រះបិតាមានចំពោះយើងម្នាក់ៗ។

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិមិនអាស្រ័យលើទ្រព្យសម្បត្តិទេ៕

Daily Program

Livesteam thumbnail