ការព្យាបាលបេះដូងជាការសង្រ្គោះមនុស្សទំាងរូបកាយនិងវិញ្ញាណ

នៅពេលយាងទទួលក្រុមវេជ្ជបណ្ឌិតអ្នក​ឯកទេសជំងឺបេះដូងមួយក្រុមកាលពីថ្ងៃសុក្រសប្តាហ៍មុន សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ក្រុមវេជ្ជបណ្ឌិតខាងបេះដូងមិនមែនធម្មតាឡើយ ពោលគឺជាក្រុមជួយសង្រ្គោះដែលអាចព្យាបាលមនុស្សជាតិទាំងរូបកាយ និងខាងវិញ្ញាណ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះសម្តេចប៉ាបឡេអូបានរំលេចប្រាប់ក្រុមវេជ្ជបណ្ឌិតទាំងអស់ថា ការព្យាបាលបេះដូងតម្រូវឱ្យមានវិទ្យាសាស្ត្រ ការអាណិតអាសូរ និងការទទួលខុសត្រូវខាងសីលធម៌។

នាឱកាសនោះ សម្តេចប៉ាបឡេអូក៏ទទួលស្គាល់នូវការលំបាក នេះ ដោយលើកឡើងថា ចំណេះនិងជំនាញនេះគឺស្ថិតនៅលើផ្លូវបំបែកនៃវិទ្យាសាស្ត្រ រីឯការអាណិតអាសូរ និងការទទួលខុសត្រូវគឺខាងសីលធម៌"។

សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ថា សកម្មភាពវេជ្ជសាស្ត្រនីមួយៗទទួលបានអត្ថន័យពេញលេញរបស់វានៅពេលដែលមានឫសគល់ច្បាស់លាស់ ហើយបានលើកទឹកចិត្តក្រុមអ្នកជំនាញបេះដូងឱ្យពង្រឹងកិច្ចសហការជាសកលនៅក្នុងវិស័យរបស់ពួកគេ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកចំណេះដឹងដោយសប្បុរស និងធានាថាការព្យាបាលថ្មីៗមិនក្លាយជាឯកសិទ្ធិសម្រាប់មនុស្សមួយចំនួនតូចនោះទេ។

សម្តេចប៉ាបឡេអូមានបន្ទូលថា វឌ្ឍនភាពក្នុងការអន្តរាគមន៍និងព្យាបាលសរសៃឈាមបេះដូងសំខាន់ ហើយវាអាចកើតមានលើមនុស្សគ្រប់គ្នា ដូច្នេះ រវាងអ្នកក្រីក្រ និងអ្នកមានធនធានគឺមិនគួរមានសេវាកម្ម ដាច់ដោយឡែកពីគ្នានោះទ៕

Daily Program

Livesteam thumbnail