បូជនីយចរ ឆ្នាំមហាករុណទិគុណ សម្រាប់បព្វជិត បព្វជិតា នៅកម្ពុជា
នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ បព្វជិត បព្វជិតា ដែលកំពុងបម្រើព្រះសហគមន៍នៅកម្ពុជា ចំនួនប្រមាណ១០០ អង្គ/ នាក់ បានធ្វើបូជនីយចររួមក្នុងមហាករុណាទិគុណ ក្រោមណែនាំរបស់លោកអភិបាលអូលីវីយ៉េ នៅមជ្ឈមណ្ឌល ព្រះសហគមន៍ភូមិភាគភ្នំពេញ និងបានបញ្ចប់នៅព្រះសហគមន៍អារិយក្សត្រ ជាសក្ការដ្ឋានព្រះនាងម៉ារី នៃទន្លេមេគង្គ ។
ក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ បានរំឭកទៅកាន់ បព្វជិត បព្វជិតា ទាំងអស់ អំពីបទពិសោធណ៍ពីសេចក្តីសង្ឃឹម និងកម្លាំងដែលមកពីព្រះយេស៊ូ ។
លោកបន្តថា ពេលយើងយកចិត្តទុកដាក់កែប្រែចិត្តគំនិត យើងទៅជាស្នាព្រះហស្ថរបស់ព្រះជាម្ចាស់ ដោយយើងនាំឲ្យអ្នកកំសត់ទុគ៌ត មានសេចក្តីសង្ឃឹម។ ជាងនេះព្រះគម្ពីរ ជាព្រះបន្ទូល ដែលយើងបានស្តាប់ ជួយឲ្យយើងចេះស៊ូទ្រាំ និងសម្រាលទុក្ខរបស់យើង នាំឲ្យយើងមានសេចក្តីសង្ឃឹមជានិច្ច។
លោកអភិបាលសង្កត់ធ្ងន់ថា យើងនៅអារីយក្សត្រ ជាកន្លែងព្រះនាងម៉ារី នៃសុខសន្តិភាព។ តាមរយៈគំរូរបស់ព្រះនាងម៉ារី យើងធ្វើជាសាក្សី បន្ទាល់ អំពីសេចក្តីសង្ឃឹម ដោយ៖
- អធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ជានិច្ច
- ភាពស្ងៀមស្ងាត់ ដើម្បីរកឃើញព្រះជាម្ចាស់ ក្នុងខ្លួនផ្ទាល់
- ដាក់ខ្លួន ដើម្បីរស់នៅក្នុងអំណរសប្បាយយ៉ាងពិតប្រាកដ
- ភាពក្រីក្រ រស់នៅក្នុងភាពសមញ្ញ ដោយទុកចិត្ត និងផ្ញើអ្វីៗទាំងអស់ ទៅព្រះជាម្ចាស់។