តំបន់មជ្ឈិមបូព៌ា សង្រ្គាមក្តៅគគុក! ក្រុមហ៊ូធីបើកការវាយប្រហារទ្រង់ទ្រាយ​ធំ​លើ​អារ៉ាប៊ីសាអ៊ូឌីត ខណៈទួរគី និងប៉ាគីស្ថាន បញ្ជូនកងទ័ពជួយសង្គ្រោះបន្ទាន់

ការវាយប្រហារដោយដ្រូន និងមីស៊ីលយ៉ាងសន្ធោសន្ធៅរបស់ក្រុមហ៊ូធីមកលើទីក្រុងរីយ៉ាដ និងរោងចក្រប្រេងអារ៉ាមកូ (Aramco) បានជំរុញឲ្យអារ៉ាប៊ីសាអ៊ូឌីត ប្រឈម​មុខនឹងវិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ។ ជាការឆ្លើយតបជាប្រវត្តិសាស្ត្រ មហាអំណាចឥស្លាមទាំងបីរួមមាន ទួរគី ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចដាក់ឱ្យដំណើរការជាបន្ទាន់នូវកិច្ចព្រមព្រៀង​ការពារ​គ្នាទៅវិញទៅមក ដើម្បីទប់ទល់នឹងការគំរាមកំហែងនេះ។

ភាពតានតឹងកាន់តែកើនឡើងៗ ក្រោយថ្ងៃទី៥ ខែតុលា បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី នៅ​ប្រទេស​យេម៉េន បានប្រកាសពីជោគជ័យក្នុងការបើកការវាយប្រហារតាមអាកាស​យ៉ាង​ខ្លាំងក្លា វាយសម្រុកទៅលើព្រលានយន្តហោះអន្តរជាតិនៃរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអូឌីត រោងចក្រចម្រាញ់ប្រេង​ដ៏​ធំសម្បើម អារ៉ាមកូ និងមជ្ឈមណ្ឌលយុទ្ធសាស្ត្រជាច្រើនទៀត​នៅភាគ​ខាងត្បូងប្រទេស​នេះ។

រលកនៃការវាយលុក និងការឆ្លើយតបទៅវិញទៅមក

អ្នកនាំពាក្យយោធានៃក្រុមហ៊ូធី លោក យ៉ាយ៉ា សារី បានបញ្ជាក់ថា ការវាយប្រហារនេះ​ត្រូវ​បាន​រៀបចំឡើងដោយប្រើប្រាស់គ្រឿងផ្ទុះ មានដូចជាដ្រូន មីស៊ីលបាលីស្ទីក និងមីស៊ីលនាំ​ផ្លូវ។ ជាមួយគ្នានេះ ក្រុមហ៊ូធីក៏បានព្រមានដល់គ្រប់បណ្តាញក្រុមហ៊ុនអាកាសចរណ៍ទាំងអស់​ថា ប្រសិនបើគ្មានការចាំបាច់ទេ កុំហោះរំលង ពីព្រោះដែនអាកាសរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត នាពេលនេះ គឺ​«គ្មាន​សុវត្ថិភាព»ឡើយ លើកលែងតែនៅលើទីក្រុងពិសិដ្ឋ ម៉េឌីន និងឡាម៉ិក តែប៉ុណ្ណោះ។

ជាការឆ្លើយតបយ៉ាងក្តៅគគុក ក្រុមសម្ព័ន្ធមិត្តយោធាមួយ ដែលដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត ក៏បានបើក​ប្រតិបត្តិ​ការដើម្បីវាយកម្ទេចទីតាំងយោធាក្រុមហ៊ូធីនៅទីក្រុងអាល់ ហូដេអ៊ីដា ដែល​ជា​កំពង់​ផែ​ដ៏​មានសារៈ​សំខាន់​នៅសមុទ្រក្រហម។

លោកទួរគី អាល់ ម៉ាល់គី អ្នកនាំពាក្យសម្ព័ន្ធមិត្ត បានអះអាងថា កងទ័ពជើងទឹកបាន​កម្ទេច​ឃ្លាំង​ស្តុកអាវុធ ទូកបង្កប់គ្រឿងផ្ទុះ និងមីន ដែលពួកគេកំពុងត្រៀមខ្លួ​នរួចជាស្រេចដើម្បី​វាយប្រហារ​លើ​ផ្លូវនាវាចរណ៍អន្តរជាតិ។

សម្ព័ន្ធភាពយោធាប្រវត្តិសាស្ត្រត្រូវបានកោះហៅ

ភាពទន់ខ្សោយក្នុងការទប់ទល់នឹងការវាយលុករបស់ក្រុមហ៊ូធីកន្លងមក បានរុញច្រានប្រទេសរ៉ាប៊ីសា អ៊ូឌីត ងាកទៅរកកិច្ចព្រមព្រៀងអន្តរជាតិ។ ក្រោយពីមានកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងរីយ៉ាដ ប្រទេសទួរគី (ជាកងទ័ពធំជាងគេទី២ ក្នុងអង្គការណាតូ) ប្រទេសប៉ាគីស្ថាន (ជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់ក្នុងពិភពឥស្លាម) និងអារ៉ាប៊ី សាអ៊ូឌីត (មហាអំណាចសំខាន់ក្នុងតំបន់មជ្ឈិមបូព៌ា) បានសម្រេចចិត្តជាឯកច្ឆន្ទក្នុងការ «ដាក់ឱ្យអនុវត្តភ្លាម» នូវកិច្ចព្រមព្រៀង​ការពារ​គ្នាទៅវិញទៅមក ដែលបានចុះហត្ថលេខាកាលពីខែសីហាកន្លងទៅ នៅឯទីក្រុងឡាម៉ិក។

ទោះបីជាសេចក្តីប្រកាសរួមនេះមិនបានបញ្ចេញឈ្មោះចំៗលើប្រទេសអ៊ីរ៉ង់ (អ្នកឧបត្ថម្ភក្រុមហ៊ូធី) ក៏ដោយ ក៏កិច្ចព្រមព្រៀងនេះបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារទាំង​ឡាយ​ណាដែលប៉ះពាល់ដល់ទីក្រុងពិសិដ្ឋ ម៉េឌីន និងឡាម៉ិក រួមទាំងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច​ស៊ីវិលរបស់ព្រះរាជាណាចក្រផងដែរ។

សមរភូមិរចនាសម្ព័ន្ធនៅយេម៉េនក៏ងើបឆេះឡើងវិញ

ស្របពេលជាមួយគ្នានេះ នៅលើទឹកដីយេម៉េន កងកម្លាំងរដ្ឋាភិបាលគាំទ្រដោយយន្តហោះចម្បាំងអារ៉ាប៊ី សាអ៊ូឌីត បានបើកយុទ្ធនាការវាយបកទ្រង់ទ្រាយធំ ចំនួនជាង ១ពាន់ដង ដើម្បីដណ្តើមយកទឹកដី និងរដ្ឋធានី សាណាអា (Sanaa) មកវិញ ចេញពីការគ្រប់គ្រងរបស់ក្រុមហ៊ូធី ចាប់តាំងពីឆ្នាំ២០១៥ មក។

ព្រឹត្តិការណ៍នេះ កំពុងធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិផ្តោតលើការភ័យព្រួយយ៉ាងខ្លាំង ព្រោះវាអាចជាសញ្ញាបង្ហាញពីការផ្ទុះឡើងនៃសង្គ្រាមទ្រង់ទ្រាយធំថ្មីមួយទៀតនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស៍។

 

Daily Program

Livesteam thumbnail
khmer popup image