កាលពីថ្ងៃទី១៨ ខែកញ្ញា អ្នកនាំពាក្យនៃបញ្ជាការតំបន់របស់អ៊ុយក្រែន លោកអូឡិចស៊ីអ៊ី ឌីមីត្រាចគីវស្គី បានបញ្ជាក់ថា ការវាយបករបស់រុស្ស៊ីដែលសំដៅដណ្តើមយកមកវិញនូវតំបន់ នានានៅក្នុងខេត្តគូស្ក៍ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ត្រូវបានបញ្ឈប់។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ប្រជាជនស៊ីវិលរាប់ពាន់នាក់ក៏ស្ថិតនៅក្នុងតំបន់នេះ។ លោកបានថ្លែងទៀតថា រុស្ស៊ីព្យាយាមវាយប្រហារជាច្រើនមុខព្រួញ ប៉ុន្តែពួកគេត្រូវបានបញ្ឈប់។ ស្ថានភាពមានស្ថិរភាព ហើយឥឡូវនេះ អ្វីៗ ស្ថិតនៅក្រោមការគ្រប់គ្រង។