លោកដូណាល់ ត្រាំ អះអាងថា ការពិភាក្សាជាមួយទីក្រុងតេអេរ៉ង់ បានចាប់ផ្តើម ឡើងវិញ ទោះបីជាអ៊ីរ៉ង់ បានបដិសេធក៏ដោយ
កាលពីថ្ងៃចន្ទ ទី៣ ខែសីហា លោកដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចចរចាជាមួយអ៊ីរ៉ង់ បាន កើតមានឡើងនៅខណៈនេះ ទោះបីជាទីក្រុងតេអេរ៉ង់ បានបដិសេធក៏ដោយ។ ប្រធានាធិបតី អាម៉េរិក បញ្ជាក់ថា កិច្ចចរចាតំណាងឲ្យសំណាងចុងក្រោយសម្រាប់អ៊ីរ៉ង់ដើម្បីទទួលបានកិច្ច ព្រមព្រៀងដ៏ល្អ។
នៅក្នុងការឆ្លងឆ្លើយជាមួយអ្នកកាសែតនៅសេតវិមាន ប្រធានាធិបតីអាម៉េរិក បានអះអាងថា កិច្ចសន្ទនាបានធ្វើឡើងតាមការស្នើសុំរបស់ទីក្រុងតេអេរ៉ង់ និងជាមួយការគាំទ្រពីអារ៉ាប៊ី សាអ៊ូឌីត ប្រទេសអារ៉ាបរួម អេមីរ៉េត ព្រមទាំងកាតា។ លោកបានថ្លែងថា ៖ “នេះគឺជាសំណាងចុងក្រោយដែលអ៊ីរ៉ងអាចនឹងចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏ល្អមួយ។”
នៅមុននេះ នៅក្នុងសារលើបណ្តាញសង្គមរបស់ខ្លួន ទ្រូសសូស្យល់ (Truth Social) លោកត្រាំ បានរិះគន់អំពីភាពក្លែងក្លាយដ៏មិនគួរឲ្យជឿនៃមេដឹកនាំអ៊ីរ៉ង់។ នៅលើគណនីរបស់លោក លោកបានសរសេរថា ៖ “ពួកគេបានសុំឲ្យមានជំនួប កិច្ចពិភាក្សាចាប់ផ្តើម និងមានកិច្ចពិភាក្សាខ្លះទៀតត្រូវបានត្រៀមសម្រាប់អនាគតដ៏ខ្លី ហើយជាសាធារណៈពួកគេនិយាយ និងមានមោទនភាពថា ពួកគេមិនមានកិច្ចពិភាក្សាណាមួយទេ។”
ការឆ្លើយតបរបស់អ៊ីរ៉ង់បានមានឡើងដែរក្នុងអំឡុងសន្និសីទកាសែតប្រចាំសប្តាហ៍នៃការទូតរបស់ខ្លួន។ លោកអេស្មាអ៊ីល បាហ្គៃ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ៖ “យើងមិនចរចាជាមួយសហរដ្ឋអាម៉េរិកទេនៅពេលនេះ។ យើងចរចាជាមួយអូម៉ង់ដើម្បីធានាសន្តិសុខ ការឆ្លងកាត់ច្រកសមុទ្រអ័រមូស។
មុននេះមួយថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយអំពីកិច្ចព្រមព្រៀងជិតបាន សម្រេចជាមួយអូម៉ង់ ដើម្បីបើកឡើងវិញនូវផ្លូវសំខាន់សម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័ន ពិភពលោក ដែលត្រូវបានបិទវិញ ចាប់តាំងពីកិច្ចព្រមព្រៀងអាម៉េរិក‑អ៊ីរ៉ង់បានបែកបាក់ កាល ពីដើមខែកក្កដា។
អ៊ីរ៉ង់ដែលមិនចង់ឲ្យស្ថានភាពវិលត្រឡប់មកដូចមុនសង្រ្គាម ពេលនេះ បានអនុញ្ញាតឲ្យមាន ផ្លូវឆ្លងកាត់តែមួយគត់តាមបណ្តោយឆ្នេររបស់ខ្លួននៅច្រកសមុទ្រ។ ចំណែកស្តេចស៊ុលតង់ អូម៉ង់ ដែលបានធ្វើឲ្យទីក្រុងតេអេរ៉ង់ខឹងសម្បារកាលពីខែមិថុនា ដោយបានបើកផ្លូវថ្មីមួយ ជំនួសនៅក្នុងច្រកសមុទ្រ មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយឡើយនៅពេលនេះ។
ការឈានទៅមុខនៃភាពស្ងប់ស្ងាត់ ដែលមើលទៅដូចជាមាននេះ បានធ្វើឲ្យតម្លៃប្រេង ធ្លាក់ចុះ។ ប្រេងបារ៉ែលប្រេង (Brent) បានធ្លាក់ចុះ ៤,៨% មកត្រឹម ៨៣,៧ ដុល្លារ។ វាបាន ឡើងលើស ១០០ ដុល្លារ ជាបណ្តោះអាសន្ន កាលចុងខែកក្កដា។
នៅអំឡុងពេលរង់ចាំ ស្ថានភាពនៅច្រកសមុទ្រអ័រមូស នៅតែតានតឹង។ មានការផ្ទុះមួយ នៅ ជិតកប៉ាល់ដឹកប្រេង ដែលត្រូវបានរាយការណ៍កាលពីយប់ថ្ងៃអាទិត្យដោយទីភ្នាក់ងារសន្និសុខ សមុទ្រអង់គ្លេស យូខេអេមធីអូ (UKMTO)។
ចំណែកលោកដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌលើការពន្យារការវាយប្រហារ ដោយទាមទារឲ្យមានកិច្ចព្រមព្រៀងបានឆាប់រហ័សជាមួយទីក្រុងតេអេរ៉ង់ ជាពិសេស កិច្ច ព្រមព្រៀងអំពីច្រកសមុទ្រ។ លោកបានប្រកាសឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី៣ ខែកក្កដា ច្រកសមុទ្រអ័រមូសត្រូវបានគ្រប់គ្រងទាំងស្រុងដោយកងម៉ារីនអាម៉េរិក និងព្រមានថា ការរាំងខ្ទប់ របស់អាម៉េរិក លើកំពង់ផែអ៊ីរ៉ង់នឹងមិនបើកឡើងវិញទេ ដរាបណាមិនមានកិច្ចព្រមព្រៀង និងការចុះចាញ់ទាំងស្រុងរបស់អ៊ីរ៉ង់។
